ប្លែកៗ

ការសិក្សា៖ឱកាសគូស្វាមីភរិយា មានកូននឹងធ្លាក់ចុះ១ភាគ៣ នៅពេលឳពុក មានអាយុលើសពី ៥០ ឆ្នាំ

អង់គ្លេស៖យោងតាមការស្រាវជ្រាវថ្មីមួយ បានឲ្យដឹងថា ឱកាសនៃគូស្វាមីភរិយាមានកូនធ្លាក់ចុះមួយភាគបីនៅពេលដែលឳពុកនៅពេលលទ្ធភាពយកកូនបាននៅមានអាយុលើសពី ៥០ ឆ្នាំ សម្រាប់បង្ហាញឲ្យដឹងពីបុរសតាមរយៈនាឡិកាជីវសាស្រ្តនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ការពិនិត្យទិន្នន័យដែលប្រមូលបានពីជនជាតិអង់គ្លេសចំនួន ៤.៣០០ នាក់កំពុងទទួលការព្យាបាលការមានកូនបានធ្វើឲ្យក្រុមមួយមកពីមជ្ឈមណ្ឌលសុខភាពបន្តពូជ និងហ្សែននៅទីក្រុងឡុងដ៍កំណត់ការចាប់ផ្តើមនៃនាឡិកាជីវសាស្រ្តបុរសនៅពេលដែលការមានកូនធ្លាក់ចុះយ៉ាងខ្លាំង។

ពួកគេបានរកឃើញសក្តានុពលនៃការមានជីវិតរស់ឡើងវិញចំពោះបុរសដែលមានអាយុលើសពី ៥០ ឆ្នាំទទួលការព្យាបាលការមានកូន គឺទាបជាងបុរស ៣៣ ភាគរយសម្រាប់បុរសវ័យក្មេង។ អ្នកស្រាវជ្រាវ លោ Guy Morris បាននិយាយថា រឿងរ៉ាវរបស់តារាល្បីៗដែលបង្កើតកូនៗដល់អាយុ ៦០ ឆ្នាំបានបង្កើតជំនឿមិនត្រឹមត្រូវមួយថា ការមានកូនរបស់បុរសមានជារៀងរហូត។

លោកបានបន្តថា នេះមិនពិតទេ ហើយគួរតែមានសារសុខភាពសាធារណៈដែលជំរុញឲ្យបុរសកុំពន្យារពេលភាពជាឳពុក ប្រសិនបើពួកគេសម្រេចចិត្តថា ពួកគេចង់មានកូន។ បើយោងតាមក្រុមនៅពីក្រោយការសិក្សាចំនួនថា ការពន្យារភាពជាឳពុកម្តាយនៅជុំវិញពិភពលោកកំពុងក្លាយជារឿងធម្មតាសម្រាប់ទាំងបុរស និងស្ត្រី។

អាយុរបស់ម្តាយដំបូងបានកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះជានិន្នាការត្រូវគ្នាដោយឳពុកវ័យចំណាស់ និងទារកកើតនៅឆ្នាំ ២០១៦ នៅចក្រភពអង់គ្លេស និងវេលស៍ ១៥ ភាគរយមានឪពុកដែលមានអាយុលើសពី ៤០ ឆ្នាំ។ បាតុភូតនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបង្កើនអត្រានៃការកើតមិនគ្រប់ខែ និងការប្រកាច់ចំពោះទារកទើបនឹងកើត និងជំងឺទឹកនោមផ្អែមពេលមានគភ៌ចំពោះម្តាយ។

លោកវេជ្ជបណ្ឌិត Morris បានបន្ថែមទៀតថា ការសិក្សារបស់យើងបានបង្ហាញពីការសម្រាលកូនដោយផ្ទាល់ និងការមានផ្ទៃពោះតាមគ្លីនិកត្រូវបានជះឥទ្ធិពលអវិជ្ជមានដោយអាយុឳពុកជាង ៥០ ឆ្នាំ៕ដោយ៖លី ភីលីព

Most Popular

To Top