ប្លែកៗ

សត្វដាយណូស័រ រកឃើញថ្មីមាន ធ្មេញដូចត្រីឆ្លាម ដើមកំណើតពី T.Rex កាលពី៧លានឆ្នាំជាសត្វគួរឲ្យភ័យខ្លាចបំផុត

ជប៉ុន៖អំបូរសត្វដាណូស័រ T.Rex ជារឿយៗត្រូវបានគេហៅថា ស្តេចដាយណូស័រ ប៉ុន្តែការស្រាវជ្រាវថ្មីបានបង្ហាញថា ដាណូស័រប្រភេទនេះស្ថិតនៅក្នុងពពួកសត្វសាហាវដែលគួរឲ្យខ្លាចជាងនេះដាយណូស័ររស់នៅអាស៊ីកណ្តាលកាលពី ៩០ លានឆ្នាំមុននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យណាហ្គោយ៉ា ប្រទេសជប៉ុនបានរកឃើញគ្រោងឆ្អឹងដាយណូស័រយក្សនៅអ៊ូសបេគីស្ថាន ដោយពួកគេនិយាយថា ជាឃាតករដ៏សាហាវបំផុតដែលធ្លាប់រស់នៅ។សត្វដាយណូស័រមានឈ្មោះថា Ulughbegsaurus uzbekistanensis មានប្រវែង៨ម៉ែត្រ និងមានទម្ងន់ជាងមួយតោន។

សត្វដែលគួរឲ្យខ្លាចនេះក៏មានធ្មេញដូចកាំបិតមានប្រវែងរហូតដល់ ៦ អ៊ីញស្រដៀងទៅនឹងសត្វត្រីឆ្លាមពណ៌ Great ដែរ។ ការវិភាគមួយបានបង្ហាញថា Ulughbegsaurus បានរស់នៅយ៉ាងហោចណាស់ ៩០ លានឆ្នាំមុនពោលគឺ៧លានឆ្នាំមុន T.Rex លេចឡើងប្រហែល ៨៣ លានឆ្នាំមុន។ លោកវេជ្ជបណ្ឌិត Kohei Tanaka ដឹកនាំការស្រាវជ្រាវបាននិយាយថា Ulughbegsaurus មានប្រវែង ៨ ម៉ែត្រ និងទម្ងន់ជាងមួយតោនដោយផ្អែកលើទំហំឆ្អឹងថ្គាម។

លលាដ៍ក្បាលនេះអាចវាស់ប្រហែលមួយម៉ែត្រ ហើយវាមានធ្មេញមុតស្រួចដូចកាំបិតហើយជាអ្នកហូបសាច់។លោកវេជ្ជបណ្ឌិត Tanaka បានបន្ថែមថា វាប្រហាក់ប្រហែលនឹង Neovenator ដែលត្រូវបានរកឃើញនៅចក្រភពអង់គ្លេស។ ឆ្អឹងហ្វូស៊ីលរបស់ Neovenator មានន័យថា ពួកវាត្រូវបានគេរកឃើញនៅកោះ Isle of Wight មានឈ្មោះហៅក្រៅថា កោះដាយណូស័រ។

Ulughbegsaurus ត្រូវបានកំណត់អត្តសញ្ញាណដោយឆ្អឹងថ្គាមខាងឆ្វេង និងធ្មេញដែលបានកប់នៅក្នុងថ្មនៅផ្នូរដាណូស័រគេស្គាល់ថា ជាការ Bissekty Formation។ វារស់នៅនៅវាលខ្សាច់ Kyzylkum ហើយបានផ្តល់នូវចំនួនដ៏ច្រើននៃសត្វឆ្អឹងកងបុរេប្រវត្តិដែលត្រូវបានអភិរក្សយ៉ាងល្អ៕ ដោយ៖លី ភីលីព

Most Popular

To Top