ប្លែកៗ

មិនសើរមិនបាន! ភ្ជាប់ពាក្យមិនទាន់បានប៉ុន្មានខែផង ស្រីស្អាត តេង ដាណា ហៅ អាម៉ី ទទួលបានកាដូរថយន្ត Roll Royce ពីគូដណ្ដឹង

ភ្នំពេញ៖ កញ្ញា តេង ដាណា ហៅ អាម៉ី ដែលអ្នកនិយមលេងបណ្ដាញសង្គមស្គាល់ច្បាស់ថាជាអ្នកលក់ផលិតផលសម្រស់តាមអនឡានដ៏ល្បីឈ្មោះម្នាក់ ក្រោយពីបានភ្ជាប់ពាក្យជាមួយគូដណ្ដឹងបានរយៈពេលជាង ៤ខែមកនេះ ឃើញថាជីវិតគូររបស់នាងពោពេញទៅដោយភាពផ្អែមល្ហែម និងមានសុភមង្គលបំផុត ។ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើល និងចាប់អារម្មណ៍បំផុតនោះ គឺនាងទើបតែទទួលបានកាដូជារថយន្តស្លាយីហោប្រណីតលើសកលលោក ពីគូដណ្ដឹងនោះ គឺរថយន្ត Roll Royce ម៉ូឌែល Ghost ។

បើយោងតាមការបញ្ជាក់ពីសំណាក់លោក អ៊ឹម ជីវ៉ា នៅលើហ្វេសប៊ុកបានឱ្យដឹងថា​ កាដូរថយន្ត​ Roll Royce Ghost ដែលអនាគតស្វាមីស្រីស្អាត អាម៉ី ទិញជូននាងនេះដែរ គឺក្នុងឱកាសខួបនៃថ្ងៃផ្ដើមស្នេហ៍ជាមួយគ្នា ។ ហើយទន្ទឹមនឹងការទទួលកាដូរថយន្តប្រណីតមួយគ្រឿងនេះ កញ្ញា តេងដាណា ក៏បានបញ្ជាក់ថា នៅខែក្រោយនាងនិងបើក មជ្ឈមណ្ឌលកែសម្ផស្ស បន្ថែមទៀត ដែលចំណាយទឹកប្រាក់អស់ជាច្រើនផងដែរ ។

ជាមួយគ្នានេះដែរ លោក សម្បត្តិ មធូរ៉ា ដែលជាគូដណ្ដឹងរបស់ អាម៉ឺ ក៏បានពោលពាក្យផ្អែមល្ហែមទៅកាន់អនាគត់កូនក្រមុំរបស់ខ្លួនយ៉ាងដូច្នេះថា “Surprise ROLLS ROYCE GHOST សម្រាប់ប្រពន្ធរបស់ខ្ញុំ។ ខ្ញុំបាទ Kelvin ពិតជាសប្បាយចិត្តរកនឹកអ្វីនិយាយមិនចេញ ពេលខ្ញុំមានលទ្ធភាពអាចផ្ដល់នូវសេចក្ដីសុខ សុភមង្គល និងស្នាមញញឹមជូនដល់ប្រពន្ធជាទីស្រឡាញ់របស់ខ្ញុំ។ នេះជាចំណុចចាប់ផ្ដើមរបស់ខ្សែរជីវិតប្ដីប្រពន្ធរបស់ខ្ញុំទាំងពីរ ហើយវាក៏ជាការផ្ដល់នូវរស់ជាតិថ្មីឱ្យជិវិតរបស់ពួកខ្ញុំ។ បងសង្ឃឹមថាពួកយើងនឹងកាន់ដៃគ្នាជំនះឧបសគ្គទាំងឡាយ ហើយក៏សង្ឃឹមថាវាជាអនុស្សាវរីយ៍ដ៏ដំមួយក្នុងខ្សែរជីវិតប្ដីប្រពន្ធរបស់យើងផងដែរ។ បងស្រលាញ់អូនប្រពន្ធសម្លាញ់ Teng Dana ” ។

លោកបន្តថា “បងគ្មានអ្វីក្រៅពីជូនពរអូនឲ្យមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច បងនឹងនៅទីនេះនៅពីក្រោយខ្នងអូនជានិច្ច កុំបារម្ភបងនឹងធ្វើគ្រប់យ៉ាងឱ្យ អស់ពីសមត្ថភាពរបស់បងដើម្បីប្រពន្ធរបស់បង និងក្រុមគ្រួសាររបស់យើងទោះបីមានឧបសគ្គអ្វីក៏ដោយ។
បន្ទាប់ពីនេះខ្ញុំបាទ និងប្រពន្ធរបស់ខ្ញុំក៏សូមអរគុណទៅកាន់បងប្អូនទាំងអស់គ្នា ម៉ាក់ប៉ា ក្រុមគ្រួសារទាំងអស់ ដែលតែងតែគោរពស្រលាញ់ គាំទ្រពួកខ្ញុំទាំងពីររហូតម៣ក ហើយក៏តែងតែផ្ដល់នូវកម្លាំងចិត្តដល់ពួកខ្ញុំទាំងពីរផងដែរ។ អរគុណដល់ក្រុមការងារ បុគ្គលិក ទាំងអស់ដែលតែងតែខិតខំប្រឹងប្រែងធ្វើការ និងគោរពស្រលាញ់ពួកខ្ញុំដូចបងប្អូនបង្កើត។ អរគុណ!”។

សូមបញ្ជាក់ថា កាលពីអំឡុងខែ មិថុនា ឆ្នាំ ២០២១ កញ្ញា តេង ដាណា ហៅ អាម៉ី ដែលត្រូវជាប្អូនស្រីបង្កើតរបស់កញ្ញា អាជី បានភ្ជាប់ពាក្យជាមួយកំលោះរូបសង្ហារម្នាក់ឈ្មោះ សម្បត្តិ មធូរ៉ា ។ ហើយនៅថ្ងៃភ្ជាប់ពាក្យនោះ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គម ទៅលើចំនួនបណ្ណាការយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងនោះមានលុយសុទ្ធចំនួន៩៩.៩៩៩ ដុល្លារ ស្មើនិង ៤០០.០០០.០០០ រៀល ព្រមទាំងចិញ្ចៀនពេជ្រមួយវង់ មានតម្លៃ ២ម៉ឺនដុល្លារ ទៀតផង ។

យ៉ាងណាមិញសម្រាប់កាដូថ្មី ជារថយន្ត​ Roll Royce Ghost ពណ៌ខ្មៅដ៏ប្រណីតខាងលើនេះ ត្រូវបានគេដឹងថាមានតម្លៃខ្ទង់លើសពី ២០ម៉ឺនដុល្លារជាតម្លៃទីផ្សារក្នុងស្រុក ៕ដោយ៖ ម៉ានី

Most Popular

To Top