ប្លែកៗ

កុំច្រឡំ! មិនមែនប៉ូលិស ទៅច្រៀងទេ គឺទៅចាប់អ្នកផឹកសុី នៅហាងមួយកន្លែង លួចលក់គ្រឿងស្រវឹង

ហេតុការណ៍បើកភោជនីយដ្ឋាន បង្កប់ការលួចលក់គ្រឿងស្រវឹង នៅក្នុងប្រទេសថៃ កំពុងត្រូវបានគេចែកចាយ ពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន Khaosod English។

ភោជនីយដ្ឋានមួយកន្លែង មានទីតាំងស្ថិតនៅក្នុងផ្សារទំនើប CentralWorld ក្នុងក្រុងបាងកក បានលួចលក់គ្រឿងស្រវឹង ដែលផ្ទុយពីបម្រាមហាមឃាត់ របស់អាជ្ញាធរ។ លើសពីនេះ គេឃើញមានភ្ញៀវចូលទៅអង្គុយ សេពគ្រឿងស្រវឹង មិនបានរក្សាគម្លាតនោះទេ ពោលគឺណែនផ្អឹបពេញហាងតែម្តង។

ប៉ូលិសចុះទៅបង្ក្រាបករណីនេះ ដោយបានចាប់ខ្លួន មនុស្សចំនួន ៩០នាក់ ហើយពិន័យជាប្រាក់ផងដែរ។ ប្រទេសថៃ នៅមិនទាន់អនុញ្ញាតិ ឱ្យមានការជួបជុំប្រមូលផ្តុំគ្នា ហើយគ្រឿងស្រវឹង គ្រប់ប្រភេទទាំងអស់ ក៏មិនទាន់អនុញ្ញាតិ ឱ្យមានការលក់ជូនភ្ញៀវដែរ៕ Source: Sabay

Most Popular

To Top