សិង្ហបុរី៖ ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ទឹកកកអង់តាក់ទិករលាយយ៉ាង លឿនកំពុងធ្វើឲ្យ លំហូរទឹកឆ្លងកាត់មហា សមុទ្រ ពិភពលោកថយ ចុះយ៉ាងខ្លាំង ហើយអាចជះឥទ្ធិពលមហន្តរាយដល់អាកាសធាតុពិភពលោក ខ្សែសង្វាក់អាហារសមុទ្រ និងសូម្បីតែស្ថេរភាពនៃ ផ្ទាំងទឹកកកយោងតាម ការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
នេះបើយោងតាមការសិក្សាដែលបានចុះផ្សាយក្នុងទស្សនាវដ្ដី Nature ថា ការចរន្តវិលជុំនៃមហាសមុទ្រដែលជំរុញ ដោយចលនានៃទឹកកាន់តែក្រាស់ឆ្ពោះទៅកាន់បាតសមុទ្រ ជួយផ្តល់កម្ដៅ កាបូន អុកស៊ីហ្សែន និងសារធាតុ ចិញ្ចឹម សំខាន់ៗជុំវិញពិភពលោក។ ប៉ុន្តែទឹកសមុទ្រជ្រៅហូរចេញពីអង់តាក់ទិកអាចនឹងធ្លាក់ចុះ ៤០ ភាគរយនៅឆ្នាំ២០៥០ ។

លោក Alan Mix អ្នកជំនាញខាងអាកាសធាតុនៅសកលវិទ្យាល័យ Oregon State និងជាសហអ្នកនិពន្ធនៃក្រុមប្រឹក្សា អន្តររដ្ឋាភិបាល ចុងក្រោយគេស្តីពីការវាយតម្លៃការប្រែប្រួលអាកាសធាតុមិនបានចូលរួម ក្នុងការសិក្សាបាននិយាយថា វាគួរឲ្យភ្ញាក់ផ្អើលណាស់ដែលឃើញវាកើតឡើងយ៉ាងឆាប់រហ័ស ។វាហាក់បីដូចជាកំពុងចាប់ផ្តើមដំណើរការនៅពេលនេះ ជាព័ត៌មានបឋម។
នៅពេលសីតុណ្ហភាពកើនឡើង ទឹកសាបពីទឹកកករលាយរបស់អង់តាក់ទិកចូលទៅក្នុងមហាសមុទ្រ កាត់បន្ថយជាតិប្រៃ និងដង់ស៊ីតេនៃទឹកលើផ្ទៃ ហើយកាត់បន្ថយលំហូរចុះទៅបាតសមុទ្រ។
ខណៈការស្រាវជ្រាវកន្លងមកបានពិនិត្យមើលអ្វីដែលអាចកើតឡើងចំពោះចរន្តវិលជុំស្រដៀងគ្នានៅអាត្លង់ទិកខាងជើង ហើយយន្តការនៅពីក្រោយសេណារីយ៉ូនៃ ថ្ងៃវិនាសនឹងឃើញទ្វីបអឺរ៉ុបទទួលរង ពីការផ្ទុះនៅតំបន់អាកទិក នៅពេលការដំណើរ កម្ដៅធ្លាក់ចុះតិចជាងនេះត្រូវបានធ្វើឡើងនៅលើចរន្តទឹកនៅបាតអង់តាក់ទិក។
អ្នកវិទ្យាស្ត្របានពឹងផ្អែកលើការប្រើប្រាស់កុំព្យូទ័រប្រហែល ៣៥ លានម៉ោងក្នុងរយៈពេល ២ ឆ្នាំដើម្បីបង្រួញ តាមគំរូផ្សេងៗ និងការក្លែងធ្វើរហូតដល់ពាក់កណ្តាលសតវត្សនេះ ការរកឃើញលំហូរទឹកជ្រៅនៅតំបន់ អង់តាក់ទិកអាចចុះខ្សោយក្នុងអត្រាធ្លាក់ចុះ២ដងនៃអាត្លង់ទិកខាងជើង៕
ដោយ៖លី ភីលីព
