សុខភាព និង ផ្លូវភេទ

តើទឹកដោះ ម្តាយ អាចមាន ជាតិពុលឬទេ?

ទឹកដោះម្តាយគឺជាទឹកដោះដែលមានអត្ថប្រយោជន៍ណាស់ចំពោះទារកគ្រប់រូប ប៉ុន្តែប្រសិនជាអ្នកធ្វើខុសតែបន្តិច នោះវានឹងអាចធ្វើឲ្យមានជាតិពុលនៅក្នុងនោះ ជាហេតុដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនអ្នកបាន។ ដូចនេះពេលដែលអ្នកស្ថិតក្នុងអំឡុងពេលបំបៅទឹកដោះកូន តើអ្នកមិនគួរធ្វើអ្វីខ្លះ?

នៅពេលដែលអ្នកបំបៅទឹកដោះដល់កូន អ្នកមិនត្រូវមានចិត្តមួលម៉ៅ ឆេវឆាវ និងខឹងច្រលោតនោះទេ ព្រោះវាអាចធ្វើឲ្យទឹកដោះអ្នកមានជាតិពុល ដោយសារតែពេលដែលអ្នកខឹងម្តងៗ ជាតិពុលទាំងឡាយនឹងអាចបញ្ចេញមកទាំងអស់ ជាហេតុដែលអាចធ្វើឲ្យទឹកដោះនោះមានជាតិពុលយ៉ាងងាយ នោះក្រោយពេលដែលកូនបៅរួច វានឹងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពគេយ៉ាងងាយ។

ដូចនេះពេលដែលអ្នកទើបតែខឹងរួច អ្នកមិនត្រូវឲ្យកូនបៅទេ អ្នកគួរតែច្របាច់ទឹកដោះនោះចេញមិនត្រូវឲ្យកូនបៅឡើយ ហើយត្រូវតែចាំដល់ថ្ងៃស្អែកទើបអាចបន្តបំបៅកូនបាន៕ ប្រភព៖health.com.kh

Most Popular

To Top