សុខភាព និង ផ្លូវភេទ

សញ្ញា៤ប្រាប់ ថា អ្នកនឹងអាចប្រទះជំងឺដាច់សរសៃឈាមខួរក្បាលក្នុងពេលឆាប់ៗនេះ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរោគសញ្ញាដែលអាចប្រាប់អ្នកបានថា អ្នកកំពុងតែខិតជិតជំងឺដាច់សរសៃឈាមខួរក្បាលហើយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅពេលដែលអ្នកញ៉ាំបាយ ឬអាហារផ្សេងៗ ហើយតែងតែខាំត្រូវអណ្តាត នោះមានន័យថាអ្នកគួរតែប្រយ័ត្នហើយ។ អត្រានៃការកើតជំងឺដាច់សរសៃឈាមគឺខ្ពស់។
  2. នៅពេលដែលអ្នកមានជំងឺលើសសម្ពាធឈាម ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម ហើយតែងតែត្អើកមិនឈប់ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
  3. នៅពេលដែលអ្នកងាយដួល ស្ពឹកដៃស្ពឹកជើង ការចងចាំធ្លាក់ចុះ ហើយនិយាយមិនច្បាស់ នោះអ្នកនឹងកាន់តែខិតជិតជំងឺដាច់សរសៃឈាមខួរក្បាលនេះហើយ។ ដូចនេះ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ។
  4. នៅពេលដែលអ្នកស្រាប់តែងងឹតមុខមួយភ្លេត ហើយមើលឃើញខ្មៅមួយផ្ទាំង ដោយមើលមិនច្បាស់។ វាអាចជាមុខសញ្ញាដែលប្រាប់អ្នកថា អ្នកនឹងអាចកើតមានជំងឺដាច់សរសៃឈាមយ៉ាងងាយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  5. ប្រភព៖health

Most Popular

To Top