សុខភាព និង ផ្លូវភេទ

វិធីកម្ចាត់ក្លិនខ្លួន

១-តមទទួលទានអាហារ ដែលមានក្លិនឆួល បារី និងស្រា មើមខ្ទឹម និងខ្ទឹមបារាំង សម្បូរទៅដោយ ជាតិស៊ុលហ្វីដ(Sulfide)។ ក្រោយពេលទទួលទានរួចមក ក៏ត្រូវពោះវៀនស្រូបយកអស់ ហើយឆ្លងតាមរយៈប្រព័ន្ធឈាម ក៏បញ្ចូលទៅដល់សួត ទើបបញ្ចេញមកក្រៅរាងកាយវិញ ក៏បង្កើតបានជាក្លិនស្អុយមាត់។ ម្យ៉ាងវិញទៀត ចំពោះចំណីអាហារ ដែលមានជាតិហិរ ដូចជាម្ទេស ខ្ញី បារី និងសុរា ងាយនឹងបង្កើន ការបញ្ចេញញើស ហើយក៏បង្កើន នូវក្លិនខ្លួនអាក្រក់។

២- ត្រូវទទួលទានបន្លែស្រស់ និងផ្លែឈើឲ្យបានច្រើន ចំពោះចំណីអាហារ ដែលមានរសជាតិឆួល និងខ្លាញ់ច្រើន គឺបណ្តាលឲ្យប្រព័ន្ធរំលាយអាហារ ដំណើរការមិនបានស្រួល ព្រមទាំងមានក្លិនស្អុយមាត់ទៀតផង។ ដូច្នេះលោកអ្នកគប្បី ទទួលទានបន្លែស្រស់ និងផ្លែឈើឲ្យបានច្រើន ព្រោះវាអាចជួយសម្រួល ក្នុងការបត់ជើងធំ។

ម៉្យាងវិញទៀត នៅក្នុងបន្លែស្រស់ និងផ្លែឈើ សម្បូរទៅដោយជីវជាតិA និង C ដែលអាចការពារ កុំឲ្យកើតជំងឺរាក់ស៊ីធ្មេញ ព្រមទាំងមិនឲ្យមានក្លិន ស្អុយមាត់ទៀតផង។ មនុស្សយើង កាលណាមានកង្វះខាត សារធាតុស័ង្កសី(Zinc) អាចជះឥទ្ធិពលអាក្រក់ ដល់សមត្ថភាព នៃការបញ្ចេញជាតិពុល ពីក្នុងរាងកាយ ក៏ជាហេតុបណ្តាល ឲ្យរាងកាយមានក្លិនមិនល្អ។ ដូច្នេះលោកអ្នកអាច ទទួលទានសាច់គោ ឬ ក៏ពងមាន់ ដើម្បីជួយប៉ូវបន្ថែម។

៣-ក្នុងមួយថ្ងៃ ត្រូវទទួលទានទឹក ៨កែវ ទឹកមាត់ឬក៏កំហាក អាចនាំមេរោគចេញ ពីក្រអូមមាត់។ ការបន្ថយទម្ងន់ ការទទួលទានសុរា និងជំងឺផ្តាសាយ អាចបណ្តាលឲ្យស្ងួតបំពង់ក និងមានក្លិនមាត់មិនល្អ។ ដូច្នេះ លោកអ្នកត្រូវទទួលទាន ទឹកឲ្យបានច្រើន (មួយថ្ងៃ៨កែវ) ឬក៏បៀមស្ករកៅស៊ូ ដើម្បីធ្វើឲ្យទឹកមាត់រអិល និងក្រអូមមាត់មានក្លិន ប្រហើរឡើងវិញ។

៤- វិធីរក្សាក្លិនខ្លួន តាមក្បួនចិនសែ

  • ក្លិនស្អុយមាត់ៈ អ្នកត្រូវបៀមស្លឹកតែ ៣-៤ ត្រួយ រួចហើយទំពារយឺតៗ ម្យ៉ាងទៀតលោកអ្នក អាចទទួលទានទឹកផ្លែថ្លុង និងទឹកការ៉ុត ដើម្បីកំចាត់ធាតុក្តៅ និងបំបាត់ក្លីនអាក្រក់។
  • ក្លិនស្អុយក្លៀកៈ អ្នកត្រូវប្រើមើមខ្ញី (ហាន់ជាបន្ទះៗ) យកមកជូតនៅត្រង់ក្លៀក ក្នុងមួយថ្ងៃជូត២ដង។
  • ក្លិនស្អុយជើងៈ ត្រូវដាក់សាច់ជូរស ១ដុំទម្ងន់៦០ក្រាម ត្រាំទៅក្នុងទឹកមួយចានកាធុន (ធំល្មម) ។ បន្ទាប់មក ត្រាំជើងនៅក្នុងកាធុននោះ។ ត្រាំមួយថ្ងៃ១ដង ហើយត្រាំម្តងៗ ក្នុងរយៈពេល៣០នាទី។ ត្រាំរបៀបនេះជាបន្តបន្ទាប់ រហូតដល់៣ទៅ៥ថ្ងៃ ទើបមានប្រសិទ្ធភាព អាចបំបាត់ក្លិនជើងស្អុយបាន៕​​ ដោយ៖ ហង់ ច័ន្ទសុបញ្ញា

Most Popular

To Top