សុខភាព និង ផ្លូវភេទ

មេដឹកនាំរុស្សី និងអាល្លឺម៉ង់ ពិភាក្សាគ្នា សំខាន់ផ្តោតលើ បញ្ហា នៅអ៊ុយក្រែនខាង កើតបញ្ហាហ្គាស និងបញ្ហាលីប៊ី

បរទេស:ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទទី៣០ខែធ្នូនេះបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោកពូទីននិងអធិការ បតីអាល្លឺម៉ង់លោកស្រីមីកែលនៅថ្ងៃអាទិត្យ ម្សិលមិញបានពិភាក្សាតាមទូរស័ព្ទអំពីការដោះដូរ អ្នកទោសនៅអ៊ុយក្រែនភាគខាងកើត ការផ្គត់ផ្គង់ឧស្ម័នរុស្ស៊ី ទៅកាន់អឺរ៉ុបនិងស្ថានភាព នៅលីប៊ីផងដែរ។

សេចក្តីប្រកាសព័ត៌មាន ដែលបានធ្វើឡើងដោយវិមានក្រឹមឡាំងបាន និយាយថាមេដឹកនាំទាំងពីរបានធ្វើការវាយតម្លៃ ជាវិជ្ជមាននៃការផ្លាស់ប្តូរទណ្ឌិតទាំងអស់ ដែលបានកើតឡើងនៅក្នុងតំបន់ Donetsk កាលពីថ្ងៃអាទិត្យ។

លោកពូទីននិងលោកស្រីមី កែលក៏បានពិភាក្សាអំពីបញ្ហា នៃកិច្ច សហប្រតិបត្តិការក្នុង ដឹកជញ្ជូនឧស្ម័ន និងបានបញ្ជាក់ពីការត្រៀមខ្លួន សម្រាប់ការគាំទ្របន្ថែមទៀត នៃគម្រោងបំពង់បង្ហូរ ប្រេង Nort Stream 2 ផងដែរទោះបី ជាកំពុងប្រឈមមុខ ទៅនឹងការរារាំងនិង ទណ្ឌកម្មដោយអាមេរិកក្តី។

ប្រភពដដែលបានបញ្ជាក់បន្ថែមផងដែរ អំពីបញ្ហាទាក់ទងនឹងស្ថានការណ៍នៅលីប៊ី និងភាពរហ័សរហួនននៃការខិតខំប្រឹងប្រែង ខាងនយោបាយនិងការទូត ដើម្បីដោះស្រាយវិបត្តិរួមទាំងការសម្រុះសម្រួល របស់អាល្លឺម៉ង់និងអង្គការ សហប្រជាជាតិ នៅទីនោះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top