សុខភាព និង ផ្លូវភេទ

ស្ត្រីចំណាស់បំផុត របស់ ពិភពលោក ជនជាតិអេស្ប៉ាញ វ័យ១១៣ឆ្នាំ បានរួចផុត សេចក្តីស្លាប់ពី ជំងឺកូវីដ១៩

ម៉ាទ្រីដ៖ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃអង្គារថា ស្ត្រីវ័យចំណាស់ជនជាតិអេស្ប៉ាញអាយុ១១៣ឆ្នាំ ដែលគេចាត់ទុក ជាមនុស្សមាន អាយុវែងជាងគេបំផុតនៅលើពិភពលោក ត្រូវបានស្រោចស្រង់រួច ពីសេចក្តីស្លាប់ដោយ ជំងឺកូវីដ១៩ ។

កាសែត Catalan newspaper La Vanguardia បានរាយការណ៍ថា លោកយាយ Maria Branyas បានចំណាយពេលអស់ ២០ឆ្នាំរស់នៅ Residencia Santa Maria de Tura ដែលជាអ្នកស្រុកមានអាយុវែងជាងគេ រស់នៅជិតក្រុង Girona ស្ថិតនៅភាគពាយព្យនៃប្រទេសអេស្ប៉ាញ បានរកឃើញមានផល វិជ្ជមានវីរុសកូរ៉ូណា នៅក្នុងខែមេសា ។

យ៉ាងណាមិញ បន្ទាប់ពីប៉ុន្មានសប្តាហ៍ដោយដាក់ នៅក្នុងបន្ទប់របស់គាត់ ក្រោយមកធ្វើតេស្តកាលពីថ្ងៃនេះ គេបានបញ្ជាក់ថា ក្នុងខ្លួនលោកយាយវីរុស ថមថយកម្លាំង បន្ទាប់ពីបានរងគ្រោះដោយមានរោគសញ្ញាឈឺចាប់តិចតួច ។

ការធូរស្បើយរបស់ លោកយាយ មានន័យថា លោកយាយបានក្លាយជា បុគ្គលដែលមានវ័យចំណាស់ជាងគេនៅ លើពិភពលោក ដែលនឹងជាសះស្បើយ ពីជំងឺកូវីដ១៩ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top