សុខភាព និង ផ្លូវភេទ

ខានរួមភេទយូរ វាត្រូវការពេលយូរបន្តិច ទើបអ្នកមាន អារម្មណ៍ស្រើបស្រាល

ខានរួមភេទពេក ការរួមភេទរបស់អ្នកអាច ទទួលរងផលប៉ះពាល់

នេះបើយោងតាមវេជ្ជបណ្ឌិត Greves ហើយវាអាចទៅរួចដែលថា ចំណង់ផ្លូវភេទរបស់អ្នកនឹងធ្លាក់ចុះបន្តិច ក្នុងអំឡុងពេល នៃការមិនបានរួមភេទ។

នេះអាចពន្យល់ពីមូលហេតុ

ប្រសិនបើអ្នកមិនបានប្រើវា អ្នកប្រហែលជាមិនមានអារម្មណ៍ផ្លូវភេទ ដូចពេលដែលអ្នកធ្វើវាជាប្រចាំទេ ហើយវាអាចជះឥទ្ធិពល ដល់ចំណង់ផ្លូវភេទរបស់អ្នក។ ដំណឹងល្អ គឺនៅពេលដែលអ្នកត្រលប់ មកសកម្មភាពរួមភេទវិញ អ្នកនឹងចាប់ផ្តើមមានអារម្មណ៍សិចស៊ី ឬស្រើបស្រាលជាងមុន ដែលនឹងអាចជំរុញឱ្យចំណង់ផ្លូវភេទ របស់អ្នកកើនឡើង។

វេជ្ជបណ្ឌិត Greves និយាយថា បន្ទាប់ពីការរួមភេទរួច វាត្រូវការពេលវេលាច្រើន ដើម្បីឱ្យទ្វារមាសមានជាតិរំអិលបានគ្រប់គ្រាន់ ឬដើម្បីឱ្យជាលិកាសម្រាកបានពេញលេញ។ នៅពេលអ្នករួមភេទបានទៀងទាត់ទ្វារមាសរបស់អ្នកនឹងមានរបៀប សម្រើបឡើងដោយស្វ័យប្រវត្តិ។ ទោះយ៉ាងណា សូមចំណាយពេលយូរបន្តិច ហើយវាត្រូវការកំដៅ អារម្មណ៍បន្ថែមទៀត មុនពេលត្រលប់មកវិញនូវបញ្ហាផ្សេងៗ។

សម្រាប់លិង្គ

បញ្ហាឡើងរឹងរបស់លិង្គ មិនមែនជារឿងចម្លែកទេ បន្ទាប់ពីទុកវាឱ្យស្ងួតចោលយូរពេក ។ ពិចារណាថាវាជាលេសដ៏ល្អមួយដើម្បីធ្វើអ្វីៗយឺតៗ ហើយរីករាយនឹងការស្ទាបអង្អែល និងការថើបជាច្រើន នៅពេលអ្នកចាប់ផ្តើម រួមភេទម្តងទៀត ។ វេជ្ជបណ្ឌិត Greves និយាយថា ការបង្កើនចំនួនពេលវេលា ដែលអ្នកចំណាយទៅលើការសម្តែងរឿង អាចជួយឱ្យជាលិកាទ្វារមាសសម្រាក និងផលិតទឹករំអិលបាន ។ ត្រូវប្រាកដថា អ្នកមានរំអិល ដែលបានទិញនៅតាមហាងផងដែរ ឬប្រើស្រោមរំអិល ប្រសិនបើអ្នកចង់ប្រើវា៕

ដោយ ៖ health

Most Popular

To Top