ការជក់បារីភាគច្រើន អាចបណ្តាលឲ្យងាប់លិង្គបានមែន។ ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការងាប់លិង្គ មានការចូលរួមច្រើនដូចជា ការរបួសទៅលើរាងកាយ, កត្តាចិត្តសាស្ត្រ, ការវះកាត់, ខូចសរសៃប្រសាទ ឬមានជំងឺ ប៉ុន្តែការជក់បារី ក៏ជាកត្តាដ៏សំខាន់នាំឲ្យងាប់លិង្គដែរ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា អ្នកស្រាវជ្រាវថ្មីៗនេះបានឃើញថា ការជក់បារីគឺជាមូលហេតុដ៏សំខាន់នៅពីក្រោយការងាប់លិង្គ។ ដូច្នេះបើសិនជាអ្នក មិនរកបានហេតុផល ក្នុងការផ្តាច់បារីទេ ពេលនេះគឺជាវេលាដ៏ល្អ ដែលអ្នកត្រូវទទួលបានប្រយោជន៍ សម្រាប់ជីវិតផ្លូវភេទរបស់អ្នកក្រោយការផ្តាច់បារីហើយ។
តើការជក់បារី ធ្វើឲ្យងាប់លិង្គបានដូចម្តេចទៅ?
ការស្រាវជ្រាវចុងក្រោយគេបង្អោះ បានបង្ហាញនូវទំនាក់ទំនង ដោយផ្ទាល់មួយរវាងការជក់បារីជាទៀងទាត់ និងការងាប់លិង្គ។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនកើតឡើងពេញមួយយប់នោះឡើយ។ ឧទាហរណ៍ ការជក់បារីរយៈពេលយូរ នាំឲ្យមានបញ្ហាជាច្រើន ដែលនាំឲ្យប្រឈមមុខកាន់តែខ្ពស់នឹងការងាប់លិង្គ ព្រមទាំងការអសមត្ថភាពផ្លូវភេទផ្សេងៗទៀត។
អ្នកស្រាវជ្រាវបានរកឃើញថា អ្នកជក់បារីមានការប្រឈមមុខ នឹងបញ្ហាងាប់លិង្គជាងអ្នកអត់ជក់បារី ២ដងឯណោះ។ ដើម្បីយល់ដឹងអំពីឥទ្ធិពល នៃការជក់បារីទៅលើសុខភាពផ្លូវភេទ យកល្អគួរតែយល់ដឹងអំពីដំណើ នៃការឡើងរឹងរបស់លិង្គសិន។ លំហូរឈាមដែលលឿន និងចូលដល់លិង្គភ្លាមៗ នោះហើយទើបធ្វើអោយលិង្គរឹងបាន។ អ្វីៗទាំងអស់ ដែលរាំងស្ទះដំណើរការណ៍មួយនេះ សុទ្ធតែនាំអោយលិង្គមិនអាចរឹងបានឡើយ។ ការជក់បារី បណ្តាលឲ្យមានជាតិខ្លាញ់កក ជាប់សរសៃឈាម និងលំហូរឈាមមិនធម្មតា ដូច្នេហវានឹងពិបាកឲ្យលិង្គរឹងបានណាស់។
ការជក់បារីធ្វើឲ្យមានការភ្ញោច ទៅលើសារធាតុ នីកូទីនទៅខួរក្បាល សម្រាប់កន្ត្រាកលើជាលិការរបស់លិង្គ។
ការជក់បារីទៀងទាត់ អាចបណ្តាលអោយសរសៃឈាមវ៉ែនរីកធំ ដែលវាជាយន្តការមួយបំផ្លាញចំណុះឈាម ដែលត្រូវហូរចូលក្នុងលិង្គ។ អ្នកដែលកំពុងជក់បារីរយៈពេលយូរ (ច្រើនជាង ៨ឆ្នាំ) ហើយអ្នកដែលជក់បារីច្រើនជាង ៣០ដើមក្នុងមួយថ្ងៃ ទំនងនឹងងាយកើតមានអាការៈ ងាប់លិង្គបានណាស់។
ការសិក្សាមួយដែលធ្វើឡើង ដោយប្រទេសអូស្ត្រាលី បានបង្ហាញឲ្យឃើញថា អ្នកជក់បារីមាន ២៧ភាគរយ ដែលធ្លាប់មានអាការៈងាប់លិង្គ។ ការជក់បារី ត្រូវបានគេរកឃើញថាជាកត្តាដ៏មានឥទ្ធិពលមួយ ទៅលើការឡើងរឹងរបស់លិង្គ ។ ការពិសោធន៍មួយផ្សេងទៀត ដែលធ្វើលើអ្នកជក់បារីដែរនោះ គឺអ្នកដែលត្រូវបានគេគ្រប់គ្រងនោះ តម្រូវអោយញ៉ាំស្ករគ្រាប់ ហើយអ្នកជក់បារីតម្រូវអោយជក់បារីពីរដើម មុនពេលមើលវីដេអូសិច។ ក្រោយមកពួកគេរកឃើញថា អ្នកជក់បារីទាំងអស់មានការឡើងរឹងរបស់លិង្គតិចតួចជាងអ្នក ដែលត្រូវបានគេគ្រប់គ្រង។
ការងាប់លិង្គ ដែលបណ្តាលមកពីការជក់បារី មិនមានការឆ្លើយតបបានល្អ ជាមួយថ្នាំឡើយ។ ចាប់តាំងពីការជក់បារី បំផ្លាញស្រតាប់ខាង ក្នុងរបស់សរសៃឈាម ដែលបណ្តាលមកពីការឆ្លើយតបរបស់សារធាតុណៃទ្រីចអុកសាយមក ថ្នាំដូចជាវីយ៉ាក្រា ក៏មិនមានប្រសិទ្ធភាព ក្នុងការព្យាបាលដែរ៕ ប្រភព៖ sabay