សុខភាព និង ផ្លូវភេទ

ក្មេងប្រុស ​ជំទង់ ​ងាយ​ផ្តាច់​បារី ​ជាង​ក្មេងស្រី​

​ការស្រាវជ្រាវ​ថ្មី​មួយ ​បាន​បង្ហាញថា ក្មេងប្រុស​ជំទង់ ​ដែល​បាន​ចាប់ផ្តើម​ជក់បារី​ថ្មីៗ ងាយ​នឹង​ផ្តាច់​បារី ​ជាង​ក្មេងស្រី​ជំទង់ ​។ ទាំង​ក្មេង​ប្រុស និង​ក្មេង​ស្រី ដែល​ខ្លាច​ទៅ​នឹង​ស្លាក ​សញ្ញា​នៃ​បារី ឬ​ការផ្សាយ​ពាណិជ្ជកម្ម​នានា ហាក់ដូចជា​ងាយ​នឹង​ផ្តាច់​បារី​ផងដែរ ​។​

​ការស្រាវជ្រាវ​បាន​មើល ​ទៅ​លើ​ក្មេងប្រុស និង​ក្មេង​ស្រី​៦២០​នាក់ ដែល​មាន​អាយុ​ពី​១២​ឆ្នាំ ទៅ​១៣​ឆ្នាំ ដែល​បាន​ចាប់ផ្តើម​ជក់បារី​ ។ ជាង​៤០%​ នៃ​ក្មេង​ទាំងនោះ​បាន​និយាយថា ឪពុក​ម្តាយ​របស់​ពួកគេ​បាន​ជក់បារី​, ជិត​៩០%​មាន​មិត្តភិក្ត​ដែល​ជក់បារី និង​ប្រហែល​៨០%​បាន​និយាយថា ជារឿយៗ​ពួកគេ​បាន​ឃើញ​គ្រូ ឬ​បុគ្គលិក​ នៅ​សាលារៀន​ជក់បារី​។​

​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការតាមដាន​អស់​រយៈពេល​ជាង​៥​ឆ្នាំ​, ៤០%​នៃ​ក្មេង​ជំទង់​បាន​ផ្តាច់​បារី​។ ក្មេងប្រុស​៨០%​ហាក់ដូចជា​ងាយ​ផ្តាច់​បារី​ជាង​ក្មេងស្រី ហើយ​ក្មេង​ជំទង់​ធំៗ​គឺមាន​៣០%​ហាក់ដូចជា​ងាយ​ផ្តាច់​បារី​ ជាង​ក្មេង​ជំទង់​តូចៗ​។​

​មនុស្ស​វ័យ​ជំទង់ ​ដែល​បាន​និយាយថា ស្លាក​សញ្ញា​នៃ​បារី​ធ្វើអោយ​ ពួកគេ​ខ្លាច​នោះ គឺមាន​៤៤%​ហាក់ដូចជា​ងាយ​ផ្តាច់​បារី ហើយ​អ្នក​ដែល​មើល​ការផ្សាយពាណិជ្ជកម្ម គឺមាន​៤០%​ ហាក់ដូចជា​ងាយ​ផ្តាច់​បារី​, នេះ​ដោយ​យោងតាម​ការចេញផ្សាយ ​នៅក្នុង​កាសែត Cancer Epidemiology, Biomarkers & Prevention​។​

​អ្នកស្រាវជ្រាវ​បាន​សម្គាល់​ឃើញថា កត្តា​ដែល​បាន​បន្ថយ​នោះ​គឺ មនុស្ស​វ័យ​ជំទង់​នឹង​ផ្តាច់​បារី​នោះ រួមមាន ស្ត្រេ​ស​នៃ​គ្រួសារ​, ការបារម្ភ​ពី​ទម្ងន់​, ការ​លើស​ទម្ងន់​, ការប្រើ​ថ្នាំ​មិន​ស្របច្បា់ និង​ការ​ឃ្លាន​បារី​។​

​ជី​នី​ហ្វ័​រ អូ​លូ​លីន (Jennifer O’Loughlin) បាន​និយាយថា សរុបមក​, លទ្ធផល​ទាំងនោះ​គាំទ្រ​ថា ទម្លាប់​គ្រួសារ​ដែល​ផ្តល់​នូវ​សុខភាព​ល្អ​ដែល​រួមមាន ការ​មិន​ជក់បារី​ជា​ដើម​នោះ នឹង​ជួយ​ផ្តល់​អោយ​អ្នក​ជក់បារី​បញ្ឈប់​ការជក់បារី​របស់​ពួកគេ​។​

​ឪពុកម្តាយ​ដែល​ជក់បារី គួរតែ​យល់​ពី​ឥទ្ធិពល ​នៃ​ការជក់បារី​របស់​ពួកគេ​ទៅ​លើ​កូន ហើយ​គ្រួសារ​គួរតែ​សហកា​រណ៍ ​ជាមួយ​គ្នា​ដើម្បី​កំណត់ និង​បន្ថយ​ប្រភព​នៃ​ស្ត្រេ​ស​នៃ​គ្រួសារ​នោះ​។ គាត់​បាន​ផ្តល់​ជា​ដំបូន្មាន​ថា ឪពុក​ម្តាយ​គួរតែ​នាំ​កូន​ទៅ​ធ្វើ​លំ​ហាត់ប្រាណ និង​ធ្វើ​សកម្មភាព​នានា​ដទៃ​ទៀត​ ដែល​ជួយ​អោយមាន​សុខភាព​ល្អ​។​

O’Loughlin បាន​សម្គាល់​ឃើញថា យើង​គួរតែ​យល់​អោយបាន​ច្បាស់​ ពី​កត្តា​ដែល​ជម្រុញ​អោយ​បញ្ឈប់ ​ការជក់បារី​ចំពោះ​ក្មេងស្រី​បើ​ធៀប​ ទៅ​នឹង​ក្មេង​ប្រុស ដូចនេះ​យើង​អាច​ធ្វើ​អន្តរាគមន៍​បាន​ ៕

Most Popular

To Top