ម្រេចខ្ចីគ្រាប់តូចៗ ផ្លែតម្រៀបគ្នាជាចង្កោមនេះ មានប្រយោជន៍ ផ្នែគអាហារច្រើនណាស់។ វាជាអាហារផ្តល់ថាមពលខ្ពស់ និងសំបូរកាល់ស្យូម ហើយថែមទាំងមានបេតាខែរ៉ូទីន ហ្វូសហ្វ័រដ៏មានប្រយោជន៍ ចំពោះរាងកាយផងដែរ។
ប្រេងក្រអូប នៅក្នុងម្រេច មានគុណសម្បត្តិ ជួយរំលាយអាហារ និងធ្វើឲ្យស្រួលពោះ។ ក្រៅពីនេះវាជួយសំរួលអាការឈឺក្បាល ឈឺសន្លាក់ និងព្យាបាលអាការរាករួស។
ម្រេចខ្ចីមានសារធាតុ pierine ដែលមានក្លិនឆួលប្រហើរ ព្រមទាំងមានសារធាតុ Chavicine ដែលមានរសជាតិហិរ។ សារធាតុទាំងពីរមុខនេះ គឺជាសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ជួយការពារមហារីក និងមានអានុភាព រំញោចសរសៃប្រសាទ។ គុណសម្បត្តិដ៏ឆ្នើមរបស់វាមួយទៀត គឺជួយរំលាយជាតិពុល នៅក្នុងរាងកាយ៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា