សុខភាព និង ផ្លូវភេទ

តើញ៉ាំអយស្ទ័រ ធ្វើឱ្យខ្លាំង លើគ្រែមែនទេ?

សំណួរថា តើអយស្ទ័រឆៅ អាចបណ្តាលឱ្យមានការ ស្រើបស្រាលផ្លូវភេទ ដូចជាអ្វីដែលបានលើកឡើង តាំងពីយូរលង់ណាស់ មកហើយមែនឬក៏អត់ ត្រូវបានឆ្លើយនៅពេលនេះ បើយោងតាមការចុះផ្សាយ នៅលើគេហទំព័រ Cleveland Clinic ។

បើទោះបីជាមានការសិក្សា មិនសូវច្រើនទៅលើចំនុចនេះក្តី គេឃើញមានការសិក្សាមួយចំនួន ដែលគួរឱ្យជឿជាក់ផងដែរ ។ មូលហេតុដែលអយស្ទ័រឆៅ ធ្វើឱ្យមានអារម្មណ៍ផ្លូវភេទ កើនឡើយ គឺអាចដោយសារតែសត្វអយស្ទ័រ មានជាតិស័ង្កសីខ្ពស់ ដែលជាសារធាតុរ៉ែសំខាន់ សម្រាប់សុខភាពផ្លូវភេទ។ អយស្ទ័រក៏អាចបំពេញ នូវកង្វះសារធាតុចិញ្ចឹម ដែលរួមចំណែក ដល់ការងាប់លិង្គ ចំពោះបុរសមួយចំនួន។

អ្នកឯកទេសខាង អាហាររូបត្ថម្ភ លោកស្រី Julia Zumpano មានប្រសាសន៍ថា៖ “ខណៈដែលគ្មានភស្តុតាង ដែលបង្ហាញថា អយស្ទ័រតែឯងអាចជួយបង្កើន អារម្មណ៍ផ្លូវភេទ របស់អ្នក អ្នកអាចញ៉ាំវាដើម្បីទទួលបានជីវជាតិ ចិញ្ចឹមដល់រាងកាយ និង មានកម្លាំងល្អ។ ជាមួយគ្នានេះដែរ ដោយគ្រាន់តែជំនឿ ចិត្តលើការញ៉ាំ អយស្ទ័រដើម្បីអារម្មណ៍ផ្លូវភេទឡើង ខ្ពស់នោះ ក៏អាចធ្វើឱ្យអ្នកមានទំនុកចិត្ត លើសមត្ថភាពរបស់ខ្លួនឯងបាត់ទៅហើយ។”

សត្វអយស្ទ័រឆៅ ជាប្រភពដ៏សំបូរ នៃសារធាតុចិញ្ចឹមសំខាន់ៗ នៅពេលបរិភោគ ដែលរួមមាន៖ វីតាមីន D, ជាតិទង់ដែង, ជាតិស័ង្កសី, ជាតិសេលេនីញ៉ូម, ជាតិដែក និង វីតាមីន B12 ៕

Most Popular

To Top