សុខភាព និង ផ្លូវភេទ

កេះមិនឡើង អាចសាកធ្វើរឿងទាំងនេះ!

ការមិនឡើងរឹងរបស់លិង្គ ឬ លិង្គងាប់ គឺជាបញ្ហាប្រឈមដ៏ធំមួយ​ សម្រាប់បុរសជាច្រើន នាពេលបច្ចុប្បន្ននេះ ដោយមិនគិតពីអាយុ របស់ពួកគេឡើយ។ ការងាប់លិង្គ អាចបណ្តាលមកពីកត្តា ជាច្រើនដូចជា ស្ថានភាពសុខភាពរាងកាយ បញ្ហាផ្លូវចិត្តឬទំនាក់ទំនង ការប្រើថ្នាំមួយចំនួន ការជក់បារី ការប្រើថ្នាំញៀន និង ញៀនស្រាជាដើម។ អ្វីដែលអ្នកអាចធ្វើបាន ដើម្បីដោះស្រាយបញ្ហានេះ៖

១. ញ៉ាំឱ្យបានត្រឹមត្រូវ និង រក្សាទម្ងន់ស្តង់ដា

អាហារ ដែលអ្នកញ៉ាំអាចមានឥទ្ធិពលផ្ទាល់​ ទៅលើការងាប់លិង្គ។ របបអាហារដែលសំបូរ ទៅដោយផ្លែឈើ ផ្លែប័រ គ្រាប់ធញ្ញជាតិ និងត្រី ហើយជាមួយនឹងការញ៉ាំសាច់ក្រហម មានការថយចុះហានិភ័យ នៃការងាប់លិង្គ។​ របបអាហារ ដែលមានសុខភាពល្អ ក៏ជួយរក្សាទម្ងន់រាងកាយ ឱ្យមានសុខភាពល្អផងដែរ។ វាសំខាន់ណាស់ ព្រោះបុរស ដែលមានទំហំចង្កេះទំហំ ៤២អ៊ីញ ងាយនឹងមានអាការៈងាប់លិង្គ ដល់ទៅ ៥០% បើធៀបនឹងបុរស ដែលមានទំហំចង្កេះ ៣២អ៊ីញ។ ដូចគ្នានេះផងដែរ ការធាត់បង្កើនហានិភ័យ នៃជម្ងឺសរសៃឈាម និងជម្ងឺទឹកនោមផ្អែម ដែលជាកត្តាពីរបណ្តាល អោយមានបញ្ហាងាប់លិង្គ។

២. យកទឹកឪឡឹក

ផ្លែឪឡឹកមួយចំណិត អាចជួយធ្វើឱ្យអ្នកមាន អារម្មណ៍ស្រស់ស្រាយ និង ជួយដល់ការដោះស្រាយបញ្ហាងាប់លិង្គ។ សារជាតិ Citrulline ដែលជាអាស៊ីតអាមីណេ នៅក្នុងឪឡឹកត្រូវបានគេរកឃើញថា ធ្វើអោយប្រសើរឡើង នូវលំហូរឈាមទៅកាន់លិង្គ។ ការសិក្សាឆ្នាំ ២០១១ បានបង្ហាញថាបុរស ដែលមានអាការៈខ្សោយលិង្គ ពីកំរិតស្រាលទៅមធ្យម ហើយបានប្រើប្រាស់ សារជាតិ L-citrulline បានបង្ហាញពីភាពប្រសើរឡើង ជាមួយនឹងមុខងារលិង្គរបស់ពួកគេ។

៣. គេងឱ្យបានគ្រប់គ្រាន់

ការគេងមិនបានស្កប់ស្កល់ អាចជាកត្តារួមចំណែកដល់ការងាប់លិង្គ។ ការសិក្សាមួយបានសង្កត់ធ្ងន់ ទៅលើទំនាក់ទំនង ដ៏ជិតស្និទ្ធរវាងកម្រិតអរម៉ូនភេទ ដូចជាតេស្តូស្តេរ៉ូន មុខងារផ្លូវភេទ និងដំណេក ដោយកត់សម្គាល់ថា កម្រិតអរម៉ូនតេស្តូស្តេរ៉ូន កើនឡើងជាមួយនឹងការគេងលក់។ ប្រសិនបើគេងមិនបានគ្រប់ទេ អរម៉ូននេះក៏មានការចុះថយ ដែលធ្វើឱ្យលិង្គបំពេញមុខងារ ឡើងរឹងមិនបានល្អ៕ ប្រភព៖ Health

Most Popular

To Top