កាហ្វេ ជាភេសជ្ជៈដ៏ពេញនិយមមួយ ដែលមនុស្សរាប់លាននាក់ នៅលើសកលលោកចូលចិត្ត ទទួលទានជារៀងរាល់ ។ នៅប្រទេសកម្ពុជា ទោះជានៅតាមទីប្រជុំជនជនបទ ឬតាមទីក្រុងធំៗ ក្ដី គេសង្កេតឃើញមានហាង លក់កាហ្វេរាប់មិនអស់ ។
កាហ្វេល្អ ឬ អាក្រក់អាស្រ័យ ទៅលើមនុស្សដែលអ្នកសួរ និង ពេលណា ។ មានហេតុផលជាច្រើន ដែលបង្ហាញថាអ្នកគួរ ឬ មិនគួរផឹកកាហ្វេចេញផ្សាយជារៀងរាល់សប្តាហ៍ ។ អ្នកដែលមានបញ្ហាសុខភាព ឬ កំពុងទទួលការព្យាបាល គួរតែសួរយោបល់ពីវេជ្ជបណ្ឌិត របស់អ្នកមុនពេលសំរេចចិត្ត ទទួលទានកាហ្វេ ។ ឧទាហរណ៍, កាហ្វេត្រូវបានគេចាត់ទុកថា មានសុវត្ថិភាព ។ ទោះបីជាយ៉ាងណាក៏ដោយ, ចំពោះអ្នកដែលមានបញ្ហាក្រពះ កាហ្វេអាចនឹងធ្វើអោយជំងឺកាន់តែធ្ងន់ធ្ងរឡើង ។
គួរទទួលទានកាហ្វេប៉ុន្មាន?
កាហ្វេ មិនមែនជាសារធាតុចិញ្ចឹម ចាំបាច់សំរាប់មនុស្សទេ ។ ប្រសិនបើជាអ្នកជ្រើសរើស មិនទទួលកាហ្វេ, អ្នកនឹងមិនមានការខ្វះខាត ជីវជាតិណាមួយនោះទេ ។ យោងទៅតាម នាយកដ្ឋានសុខភាពរបស់ប្រទេសកាណាដា (Health Department of Canada) បានអោយដឹងថា ប្រជាជនទូទៅមិនគួរទទួលទានកាហ្វេលើសពី ៤០០ មីលីក្រាម ក្នុងមួយថ្ងៃឡើយ (នេះប្រហែលនឹង ៣ ពែង) ។
ការទទួលទានលើសចំនួន
ការពិសារកាហ្វេច្រើនពេក អាចនាំអោយចង្វាក់បេះដូងដើរញាប់, ដកដង្ហើមខ្លីៗ, ថប់អារម្មណ៍ និង គេងមិនលក់ ។ គួរអោយពិចារណាដែរថា, គេនិយាយថាកាហ្វេអាចធ្វើស្លាប់ បានបើទទួលទានយ៉ាង ហោចណាស់ក៏ ៨០ ពែងដែរក្នុងមួយថ្ងៃ ។
សារៈប្រយោជន៍
មានការសិក្សាស្រាវជ្រាវជាច្រើន ដែលនិយាយថា កាហ្វេជួយការពារ ជំងឺទឹកនោមផ្អែម ។ កាហ្វេក៏មានផលប្រយោជន៍ច្រើនដែរ សំរាប់សុខភាព ដូចជា ជួយឲ្យរាងកាយបានស្រស់ស្រាយ, បង្កើនការប្រុងប្រយ័ត្ននិងការចងចាំ, ប្រមូលផ្ដុំអារម្មណ៍បានល្អ និង បង្កើនកំលាំង-ថាមពល ។ គេក៏និយាយដែរថា ជាតិកាហ្វេអ៊ីនអាចការពារប្រឆាំងទៅនឹងជំងឺក្រិនថ្លើម (cirrhosis of the liver) និងជំងឺParkinson’s ។
គុណវិបត្តិរបស់កាហ្វេ
កាហ្វេជាសារធាតុរំញោច ដែលធ្វើអោយចង្វាក់បេះដូង របស់អ្នកដើរញាប់ ។ អ្នកដែលមានបញ្ហាបេះដូង ឬ មានជំងឺសម្ពាធឈាមខ្ពស់ (លើសឈាម) គួរតែទទួលទានកាហ្វេក្នុង បរិមាណតិចតួចបំផុត ។ សកម្មភាពរំញោចនេះ អាចជះឥទ្ធិលពល ដល់សតិអារម្មណ៍, ស្មារតី ដែលធ្វើអោយអ្នកហាក់ដូចជា ថប់អារម្មណ៍ និង ញរ័ដៃញ័រជើង (tremors) ជាដើម ។ ជាតិកាហ្វេអ៊ីន អាចបង្កើនចំនួនជាតិកាល់ស្យូម ដែលបញ្ចេញ តាមទឹកនោម (urine) ។ នេះមានន័យថា ជាតិកាល់ស្យូមជាច្រើន ដែលអ្នកទទួលទាន មិនត្រូវបានស្រូបចូល ក្នុងខ្លួនឡើយ ។ វាធ្វើអោយអ្នកខ្វះជាតិ កាល់ស្យូម ដែលជាមូលហេតុនេះជម្ងឺឆ្អឹងពុក (osteoporosis) ។
នរណាខ្លះគួរតមកាហ្វេ ?
អ្នកជំនាញផ្នែកសុខភាព ជាច្រើនបានផ្តល់ជាយោបល់ថា ស្ត្រីដែលមានផ្ទៃពោះ មិនត្រូវពិសាកាហ្វេទាល់តែសោះ ។ ជាតិកាហ្វេអ៊ីនត្រូវបាន ផ្សារភ្ជាប់ទៅនឹងការមានកូនមិនគ្រប់ខែ, ទារកមិនគ្រប់គីឡូនិង ការរលួតកូនព្រមទាំងបញ្ហា សុខភាពជាច្រើនទៀត ។ ក្មេងៗ និង ចាស់ៗដែលសង្ស័យថា មានផលវិបាកច្រើនក្រោយពិសារកាហ្វេ, គួរតែចៀសវាងជាតិកាហ្វេ ឬ ទទួលទានក្នុង បរិមាណសមរម្យមួយ ៕