សុខភាព និង ផ្លូវភេទ

វិធីសាស្ត្រ​ទាំង​ ១១​ចំណុច​ ទប់ស្កាត់ការ​ងាប់​លិង្គ

ការ​ងាប់​លិង្គ (Erectile Dysfunction, ED) គឺជា​បញ្ហា​មួយ​ដែល​ច្រើន​កើត ជា​ញឹកញាប់​ទៅ​លើ​បុរស​វ័យ​ចំនាស់ ប៉ុន្តែ​វា​មិនមែន​ជា​ផ្នែក​ធម្មតា​ នៃ​ការ​ចាស់​ទៅ​តាម​អាយុ​នោះ​ទេ ។ តើ​អ្នក​អាច​ចៀសវាង​នូវ​ការ ​ងាប់​លិង្គ​តាម​របៀប​ណា? នេះ​គឺជា​អ្វី​ដែល​ អ្នកឯកទេស​បាន​រក​ឃើញ ។

១. មើល​នូវ​របស់​ដែល​អ្នក​បរិភោគ
របប​អាហារ​ដែល​មិនល្អ​ ចំពោះ​បេះដូង​បុរស​ក៏​ទំនងជា ​ផ្តល់​ផល​អាក្រក់​ទៅ​លើ​សមត្ថភាព ​នៃ​ការ​ឡើង​រឹង​របស់​លិង្គ​ដែរ ។
ការ​ស្រាវជ្រាវ​បាន​បង្ហាញ​អោយ​ដឹង​ថា ការ​បរិភោគ​អាហារ​ដដែល​ៗ អាច​ធ្វើ​អោយ​កើត​ជំងឺ​គាំងបេះដូង ដោយសារ​មានការ​ស្ទះ​សរសៃឈាម Coronary នៅ​ក្នុង​បេះដូង ។ ក្នុង​នោះ​មាន​ផ្លែ​ឈើ​ពីរ​បី​មុខ បន្លែ អាហារ​សំបូរ​ជាតិ​ខ្លាញ់ និង​ម្ហូប​ឆារ ដែល​សុទ្ធតែ​អាច​ធ្វើ​អោយ​រាំងស្ទះ​ ដល់​ចរន្តឈាម​ទៅ​ចិញ្ចឹម​លិង្គ ។ លំហូរ​ឈាម​នេះ​ដែរ ជា​អ្នក​ធ្វើ​អោយ​លិង្គ​ឡើង​រឹង​បាន ។

រាល់​អ្វី​ៗ​ទាំងអស់​ដែល​មាន​ផល​អាក្រក់ ​ទៅ​ដល់​បេះដូង​របស់​បុរស ក៏​ជា​ផ្នែក​មួយ​ផ្តល់​ផល​អាក្រក់​ ដល់​លិង្គ​របស់​គាត់​ដែរ នេះ​បើ​តាម​ប្រសាសន៍​របស់ លោក Andrew McCullough, MD, អនុ​សាស្ត្រាចារ្យ នៃ ផ្នែក​រោគ​សញ្ញា​ជំងឺ​តម្រងនោម និង​ជានា​យក​នៃ​កម្មវិធី​ សុខភាព​ផ្លូវ​ភេទបុរស នៅ​ឯ​សាកលវិទ្យាល័យ New York របស់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Langone ។

តាម​កា​ស្រាវជ្រាវ​ថ្មី​ៗ​នេះ​បានអោយ​ដឹង​ថា បញ្ហា​ងាប់​លិង្គ​ដែល​មិនសូវ​ ជួប​ប្រទះ​គឺ​មានការ​ពាក់ព័ន្ធ​ ទៅ​នឹង​ក្រុម​មនុស្ស​ប្រុស​នៅ​និយម ​បរិភោគ​អាហារ​ជា​លក្ខណៈ​ប្រពៃណី​នៅ​ជុំវិញ​ សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ដែល​ក្នុង​នោះ​មាន​ដូច​ជា ផ្លែ​ឈើ បន្លែ គ្រប់​ធុញ្ញ​ជាតិ​គ្រប់​ប្រភេទ និង​អាហារ​មាន​ជាតិ​ខ្លាញ់​ ហើយ​ល្អ​សំរាប់​បេះដូង​ដូច​ជា គ្រាប់​ផ្លែ​ឈើ ប្រេង​អូ​លីវ ត្រី និង​ស្រា ។

យោង​តាម​ប្រសាសន៍​របស់​លោក Irwin Goldstein, នាយក​នៃ​ផ្នែក​ថ្នាំ​ជំនួយ​ផ្លូវភេទ នៅ​មន្ទីរពេទ្យ Alvarado ដែល​ស្ថិត​នៅ​រដ្ឋ San Diego បានអោយ​ដឹង​ថា ការ​ទាក់ទង​គ្នា​រវាង​របប​អាហារ ​របស់​មនុស្ស​នៅ​ជុំវិញ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ និង​ការ​ជំរុញ​នូវ​មុខងារ​ផ្លូវភេទ​ ត្រូវ​បាន​ដាក់​ជា​របកគំហើញ ​ជា​លក្ខណៈ​វិទ្យាសាស្ត្រ ។

២. រក្សា​ទំងន់​នៅ​មាន​សុខភាព
ការ​ដែល​ធាត់​ពេក​អាច​ធ្វើ​អោយ​ មាន​បញ្ហា​សុខភាព ​ជា​ច្រើន​ប្រភេទ​ដូច​ជា ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ដែល​អាច​ធ្វើ​អោយ​ខូច​សរសៃប្រសាទ ​នៅ​ក្នុង​រាង​កាយ​បាន ។ ប្រសិនបើ​ការ​ខូចខាត​នោះ​ប៉ះពាល់​ ទៅ​ដល់​សរសៃប្រសាទ​ សំរាប់​បញ្ជា​ទៅ​លើ​លិង្គ នោះ​ការ​ងាប់​លិង្គ​អាច​នឹង​កើត​មាន ។

៣. ចៀសវាង​ការ​ឡើង​សម្ពាធ​ឈាម និង​ជាតិ​ខ្លាញ់
ការ​ឡើង​ជាតិ​ខ្លាញ់ ឬ​សម្ពាធ​ឈាម​អាច​បណ្តាល​ អោយ​ខូច​សរសៃឈាម​ជា​ច្រើន រួម​ទាំង​សរសៃឈាម​ដែល​ ទៅ​ចិញ្ចឹម​លិង្គ​ទៀត​ផង ហើយនឹង​អាច​ធ្វើ​អោយ​ងាប់​លិង្គ​បាន ។

ចូរ​ប្រាកដ​ថា​គ្រូពេទ្យ​របស់​អ្នក ធ្វើការ​ពិនិត្យ​នូវ​កំរិត​ជាតិ​ខ្លាញ់ និង​សម្ពាធ​ឈាម​របស់​អ្នក​រួច​ហើយ ។ អ្នក​ប្រហែលជា​ចង់​ពិនិត្យ​ មើល​សម្ពាធ​ឈាម​តទៅ​ទៀត​នៅ​ពេល​ទៅ​ជួប​គ្រូពេទ្យ​នៅ​ពេល​ក្រោយ ។ នៅ​តាម​ស្តង់​លក់ទំនិញ​មួយ​ចំនួន និង​ស្ថានីយ៍​ពន្លត់អគ្គីភ័យ គឺ​មាន​ផ្តល់​ជូន​នូវ ​ការ​ពិនិត្យ​ដោយ​ឥត​គិតថ្លៃ ហើយ​ឧបករណ៍​សំរាប់​តាមដាន​សម្ពាធ​ឈាម​ ក៏​ត្រូវ​បាន​គេ​លក់​សំរាប់​យក ​ទៅ​ប្រើប្រាស់​តាម​ផ្ទះ ផង​ដែរ ។

ប្រសិនបើ​ជាតិ​ខ្លាញ់ ឬ​សម្ពាធ​ឈាម​ឡើង​លើស​ពី​កំរិត​ធម្មតា ចូរ​ធ្វើការ​ព្យាបាល​ភ្លាម​ទៅ ។ ថ្នាំ​សំរាប់​បញ្ចុះ​សម្ពាធ​ឈាម​អាច ​ធ្វើ​អោយ​មានការ​ពិបាក​ក្នុង​ការ​ឡើង​រឹង​របស់​លិង្គ ប៉ុន្តែ​គ្រូពេទ្យ​និយាយ​ថា ករណី​ជា​ច្រើន​នៃ​ការ​ងាប់​លិង្គ​ច្រើន​តែ បណ្តាល​មក​ពី​ថ្នាំ​ទាំងនេះ ដោយសារ​វា​ធ្វើ​អោយ​ខូច​សរសៃឈាម ដែល​ជា​លទ្ធផល​មក​ពី​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ពេក ។

៤. ចូរ​ផឹកស្រា​ក្នុង​កំរិត​មធ្យម ឬ​កុំ​ផឹក​តែ​ម្តង
វា​មិន​មាន​ភស្តុ​តាង​អ្វី​បញ្ជាក់​ថា ការ​បរិភោគ​ស្រា​ក្នុង​កំរិត​តិចតួច ឬ​មធ្យម​ធ្វើ​អោយ​មាន​ផល​អាក្រក់​ ទៅ​លើ​ការ​ឡើង​រឹង​នៃ​លិង្គ​នោះ​ទេ នេះ​បើ​តាម​សំដី​របស់ Sharlip ។ ប៉ុន្តែ​ការ​ផឹកស្រា​ច្រើន​ពេក​ ជា​លក្ខណៈ​រ៉ាំរ៉ៃ​រៃ​អាច​ធ្វើ​អោយ​ខូច​ថ្លើម ខូច​សរសៃប្រសាទ និង​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត​រាប់​បញ្ចូល ​ទាំង​ការ​ងាប់​លិង្គ​ផង​ដែរ ។

៥. ធ្វើ​លំ​ហាត់ប្រាណ​អោយ​ទៀងទាត់
មាន​អំ​នះ​អំ​នាង​ដ៏​ខ្លាំង​ខ្លា​ពាក់ព័ន្ធ ​នឹង​របៀប​រស់នៅ​មួយ​ដែល​ នៅ​តែ​មួយ​កន្លែង​ដោយ​មិន​ចេះ ​ធ្វើ​សកម្មភាព​រៀង​កាយ​អី​សោះ អាច​ធ្វើ​អោយ​ងាប់​លិង្គ​បាន ផ្ទុយ​ទៅ​វិញ ការ​រត់​កីឡា ការ​ហែល​ទឹក និង​ការ​ហាត់ប្រាណ​ដទៃ​ៗ​ទៀត​ ត្រូវ​បាន​បង្ហាញ​ថា​ជួយ​ការពារ​ការ​ងាប់​លិង្គ ។

ចូរ​សំលឹង​មើល​នូវ​ការ​ធ្វើ​លំ​ហាត់ប្រាណ ​ទាំងឡាយ​ដែល​ធ្វើ​អោយ​មាន​ សម្ពាធ​ជា​ខ្លាំង​នៅ​តំបន់​ចន្លោះ រន្ធ​គូថ និង​សាច់ដុំ​ពេ​រី​នេ​(Perineum) ។ លោក Goldstein និយាយ​ថា ការ​ជិះ​កង់ អាច​ធ្វើ​អោយ​ងាប់​លិង្គ​បាន ។ ការ​ជិះ​កង់​ក្នុង​រយៈពេល​ខ្លី​ម្តងម្កាល​ ក៏​មិន​គួរ​ធ្វើ​អោយ​មាន​បញ្ហា​អ្វី​ដែរ ប៉ុន្តែ​ចំពោះ​បុរស​ដែល​ចំនាយពេល​ជា​ច្រើន​ម៉ោង​ក្នុង​ការ​ជិះ​កង់​គួរតែ​ ប្រាកដ​ថា​កង់​របស់​គាត់​មាន​បំពាក់​ ទៅ​ដោយ​អ្វី​ដែល​សម​នឹង​គាត់​ជិះ​ដែរ​ឬទេ​។

៦. មិន​ត្រូវ​ពឹង​ទាំងស្រុង​លើ Kegels ទេ
ការ​ហាត់ប្រាណ​មួយ​ប្រភេទ​ ដែល​មិន​ហាក់បីដូចជា​មាន​ប្រយោជន៍​គឺ ការ​ហាត់ប្រាណ​បែប Kegel ។ លំ​ហាត់ប្រាណ​ប្រភេទ​នេះ​ គឺជា​ការ​ធ្វើ​ចុះឡើង​នូវ​ការ​កន្ត្រាក់ ហើយ​បន្ធូរ​សាច់ដុំ​នៅ​ក្នុង ​តំបន់​អាង​ត្រគៀក ។ Kegels អាច​មាន​ប្រយោជន៍​សំរាប់​បុរស និង​ស្ត្រី​ដែល​មាន​បញ្ហា​ខាង​ហូរ​លាមក ឬ​ទឹកនោម​ដោយ​ឯង​ៗ​ទៅ​វិញ​ទេ ប៉ុន្តែ​គេ​មិន​មាន​អំ​នះ​អំ​នាង​អ្វីមួយ​ដែល​ថា ​វា​ជួយ​ការពារ​កុំអោយ​កើត​ បញ្ហា​ងាប់​លិង្គ​នោះ​ទេ ។

៧. ចូរ​បន្ត​ប្រើ​ថ្នាំ​អ័រម៉ូន Testosterone ទៀត
ទោះបីជា​បុរស​ទាំងឡាយ​ ដែល​មាន​សុខភាព​ល្អ​ហើយ​ក៏​ដោយ ក៏​កំរិត​អ័រម៉ូន Testosterone ចាប់ផ្តើម​ធ្លាប់​ចុះ​យ៉ាង​ស្រួច​ស្រាវ ​ក្នុងអំឡុងពេល​អាយុ​ជុំវិញ ៥០​ឆ្នាំ ។ ជា​រៀង​រាល់​ឆ្នាំ​បន្ទាប​ពី​អាយុ​បាន ៤០​ឆ្នាំ​ហើយ ជា​ធម្មតា​កំរិត​អ័រម៉ូន Testosterone របស់​បុរស​មានការ​ធ្លាក់​ចុះ​ប្រមាណ ១.៣% ។
ការ​ដែល​មាន​សញ្ញា​នៃ​ ការ​ថយ​ចុះ​នៃចំ​នង់​ផ្លូវភេទ ចិត្ត​មិន​នឹងនរ ខ្វះ​ថាមពល ឬ​ពិបាក​ក្នុង​ការ​សំរេចចិត្ត អាច​គិត​ថា​ជា​ការ​ខ្វះ​អ័រម៉ូន Testosterone ហើយ ហើយនឹង​ធ្វើ​អោយ​ លិង្គ​មិន​អាច​រឹង​បាន ។

៨. ចៀសវាង​ការ​ប្រើ​ថ្នាំ​ដែល​មាន​ជាតិ Steroids
ថ្នាំ​ទាំងនេះ គឹ​ច្រើន​តែ​ត្រូវ​បាន​ប្រើ​ខុសច្បាប់​ ពី​សំនាក់​កីឡាករ​អត្តពលកម្ម និង​អ្នក​ហាត់​បង្កើន​កាយសម្បទា ដែល​អាច​ធ្វើ​អោយ​ ពងស្វាស​ទ្រោម​ស្វឹ​ត និង​ថយ​ចុះ​សមត្ថភាព​នៃ​ការ​ផលិត​អ័រម៉ូន Testosterone ។

៩. ប្រសិនបើ​អ្នក​ជក់បារី ចូរ​បញ្ឈប់​វា​ទៅ
ការ​ជក់បារី​អាច​ធ្វើ​អោយ​ គ្រោះថ្នាក់​ដល់​សរសៃឈាម និង​ធ្វើ​អោយ​រាំងស្ទះ​ដល់​ លំហូរ​ឈាម​ទៅ​ក្នុង​លិង្គ ។ ចំនែក​ជាតិ នីកូទីន​ធ្វើ​អោយ​ សរសៃឈាម​ក​ន្ទ្រា​ក់ ដែល​វា​ជា​ហេតុ​ធ្វើ​អោយ​ឈាម​មិន​អាច​ហូរ ស្រួល​ទៅ​ក្នុង​លិង្គ ។

១០. សំរួល​អោយ​បាន​ស្រួលបួល​ នូវ​ការ​រួម​ភេទ​ដែល​បណ្តាល​ អោយ​គ្រោះថ្នាក់​បាន
ករណី​មួយ​ចំនួន​នៃ​ការ​ងាប់​លិង្គ ច្រើន​បណ្តាល​មក​ពី​ការ​មាន​របួស ទៅ​លើ​លិង្គ​ក្នុង​ពេល​រួម​ភេទ ។ ដើម្បី​ការពារ​លិង្គ​របស់​អ្នក​ពី​ការ​ឈឺចាប់​ខ្លាំង ចូរ​ចាប់ផ្តើម​បញ្ចូល​លិង្គ​របស់​អ្នក​ក្រោយ​ពេល​ដែល ទ្វារមាស​ខាង​ស្រី​មាន​រំអិល​គ្រប់គ្រាន់ ហើយ​ត្រូវ​ប្រាកដ​ថា​លិង្គ​របស់​អ្នក​ មិន​បាន​រអិល​ចេញពី​ទ្វា​មាស ក្នុងអំឡុងពេល​ដែល​កំពុង​បញ្ចូល​នោះ​ទេ (​ដូច្នេះ​អ្នក​មិន​ត្រូវ​យក​លិង្គ​របស់​អ្នក​ ទៅ​ជំនះ​នឹង​កន្លែង​ដែល​រឹង​នៃ ​រាង​កាយ​របស់​ខាង​ស្រី​ ដោយ​ចៃដ​ន្យ​នោះ​ទេ​) ។ លើស​ពី​នេះ​ទៅ​ទៀត​ប្រសិនបើ​ខាង​ស្រី​រើ​ដែល​ជា​ហេតុ​ធ្វើ​អោយ​ ឈឺ​លិង្គ​របស់​អ្នក​ដូច​ជា​ ធ្វើ​អោយ​លិង្គ​បត់​ខុស​ទំនង ចូរ​អោយ​នាង​ឈប់​សិន​ទៅ ។

“​ប្រសិនបើ​ការ​រួម​ភេទ មនុស្ស​ស្រី​នៅ​ពី ហើយ​មានការ​ពិបាក​ នៅ​ពេល​អុក​ចុះ​ក្រោម រួម​ទាំង​លិង្គ​មិន​ចូល​ក្នុង​ទ្វា​មាស​ទៀត​នោះ គឺ​វា​ប្រៀប​បាន​ទៅ​នឹង​របស់​ដែល​ធ្ងន់​មួ​យស​ង្គ​ត់​ពីលើ​លិង្គ​អ​ញ្ចឹ​ង ហើយ គ្មាន​លិង្គ​របស់​នរណា​មួយ​លើ​លោក​នេះ​ អាច​ទ្រាំ​បាន​នឹង​ព្រឹត្តិការណ៍​ដូច្នេះ​ដែរ​” នេះ​បើ​តាម​សំដី​របស់ Goldstein ។

១១. គ្រប់​គ្រង់​ភាព​តានតឹង​អារម្មណ៍​ឬ​Stress
បញ្ហា​ចិត្តសាស្ត្រ​នៃ​ការ Stress ធ្វើ​អោយ​ដាស់តឿន​ទៅ​ដល់​អ័រម៉ូន Adrenaline ដែល​ជា​អ្នក​ធ្វើ​អោយ​សរសៃឈាម​កន្ត្រាក់ ហើយ​វា​ក៏​ជា​ដំនឹង ​អាក្រក់​មួយ​ដែល​ធ្វើ​អោយ​មាន​ផល​អាក្រក់​ ទៅ​លើ​ការ​ឡើង​រឹង​របស់​លិង្គ ។ អ្វី​ៗ​ដែល​បុរស​ត្រូវធ្វើ គឺ​លុប​បំបាត់​ចោល​នូវ​សម្ពាធ និង​ធ្វើ​អោយ​អារម្មណ៍ល្អ​ឡើង​វិញ ដើម្បី​ធ្វើ​អោយ​ជីវិត​ផ្លូវភេទ​របស់​អ្នក​វិល​មក ​រក​ភាពល្អ​ប្រសើ​វិញ ។

ប្រភព៖ Health

Most Popular

To Top