សុខភាព និង ផ្លូវភេទ

​ហេតុផល​ ១០​យ៉ាង​ ដែល​មនុស្ស​ស្រី​ មិន​ចង់​រួម​ភេទ

នៅ​កម្ពុជា​យើង​មិន​មាន ការ​និយាយ​ដោយ​បើក​ទូលាយ​អំពី ​បញ្ហា​ផ្លូវភេទ​ទេ​ពិសេស​ចំពោះ​ស្ត្រី​។​ ពិស​សេ​បញ្ហា​ផ្លូវភេទ​ ទាក់ទង​នឹង​មនុស្ស​ស្រី​។​ ខាងក្រោម​នេះ​ជា​ហេតុផល​ ១០យ៉ាង​ដែល​អាច​ធ្វើ​អោយ​ មនុស្ស​ស្រី​មិន​ចង់​រួម​ភេទ​:

1.​ ប្រើ​ថ្នាំ​ពន្យា​កំនើត​៖ មនុស្ស​ស្រី​មួយ​ចំនួន ​នឹង​ធ្វើ​អោយ​ចំ​នង់​ផ្លូវភេទ​ របស់​ពួក​គេ​ចុះ​ថយ​ដោយសារ​តែ​ ការ​ពន្យា​កំនើត​ដូច​ជា​ ថ្នាំលេប​ ឬ​ការ​ដាក់​កង​ជាដើម​ ។​

2.​ ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ការ​បាក់ទឹកចិត្ត​៖ នេះ​មិនមែន​មនុស្ស​ទាំងអស់ ​អោយ​តែ​ប្រើ​ថ្នាំ​ប្រឆាំង​ការ​បាក់ទឹកចិត្ត ​សុទ្ធតែ​ធ្លាប់​មានការ​ថយ​ចុះ នូវ​ចំ​នង់​ផ្លូវភេទ​នោះ​ទេ​ ប៉ុន្តែ​គេ​ឃើញ​មនុស្ស​ភាគច្រើន​កើត​មាន​បញ្ហា​នេះ​ ។​

3.​ បំបៅ​ដោះ​កូន​៖ ការ​បំបៅ​ដោះ​កូន​ធ្វើ​អោយ​ បញ្ចេញ​នូវ​អ័រម៉ូន​ម្យ៉ាង​ឈ្មោះ​ថា​ Prolactin​ ។​ អ័រម៉ូន​មួយ​នេះ​ធ្វើ​អោយ​ កាត់​បន្ថយ​ចំ​នង់​ផ្លូវភេទ​។​

4.​ ដេក​មិន​គ្រប់គ្រាន់​៖ មនុស្ស​ស្រី​ភាគច្រើន​ ការ​ចូល​ដំនេក​គឺ​ប្រព្រឹត្តិ ​ទៅ​មុន​ពេល​រួម​ភេទ​ ប្រសិនបើ​ការ​ដេក​មិន​បាន ​គ្រប់គ្រាន់​គឺ​មិន​អាច​ធ្វើ​អោយ​ពួក​គេ​ចង់​រួម​ភេទ​នោះ​ទេ​ ។​

5.​ ស្ត្រេ​ស​ឬ​ភាព​តានតឹង​អារម្មណ៍​៖ បញ្ហា​នេះ​អាច​កើតឡើង​ដោយសារ​ ការ​ធ្វើ​ការងារ​ បញ្ហា​ហិរញ្ញវត្ថុ​ ភាព​តានតឹង​ក្នុង​ការ​អប់រំ​ បញ្ហា​គ្រួសារ​ និង​ប្រធានបទ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ជីវិត​ ។​ នៅ​ពេល​ដែល​ ស្ត្រេ​ស​ មានការ​កើនឡើង​នោះ​វា ​ធ្វើ​អោយ​មនុស្ស​ស្រី​ជា​ច្រើន​ មិន​ចង់​ធ្វើការ​រួម​ភេទ​ ។​

6.​ ការ​មិន​យល់ព្រម​ពី​ដៃគូរ​៖ រាល់​ទំនាក់ទំនង​ជាមួយនឹង​ដៃ​គួរ​ ដែល​ធ្វើ​អោយ​មានការ​ប្រេះឆា​ គឺ​សុទ្ធតែ​ប៉ះពាល់​ទៅ​ដល់​ការ​រួម​ភេទ​ ហើយ​អាច​ធ្វើ​អោយ​ពួក​គេ​មិន​ចង់ ​ប្រព្រឹត្តិ​ការ​រួម​ភេទ​ទៀត​ផង​ ។​

7.​ កំរិត​អ័រម៉ូន​ Testosterone​ សេរី​ មានការ​ថយ​ចុះ​៖ ការ​ដែល​ដឹង​ថា​កំរិត​អ័រម៉ូន​ Testosterone ​ទាំងអស់​នៅ​ក្នុង​ឈាម​អាច​មាន​ ប្រយោជន៍​ ហើយ​ការ​រក​ឃើញ​ថា​កំរិត​អ័រម៉ូន​ Testosterone ​សេរី​ទាប​អាច​ធ្វើ​អោយ​ថយ​ចុះ​នូវ​ ចំ​នង់​ផ្លូវភេទ​បាន​ ។​

8.​ កំរិត​ SHBG​ ឡើង​ខ្ពស់​៖ មនុស្ស​ស្រី​ដែល​មាន​ SHBG​ (Sex​ Hormone​ Binding​ Globulin)​ ឡើង​ខ្ពស់​ ប្រហែលជា​ធ្វើ​អោយ​ថយ​ចុះ​នូវ​ចំ​នង់​ផ្លូវភេទ​ ។​ បញ្ហា​នេះ​គឺ​ដោយសារ​តែ​ មានការ​ផ្សំគ្នា​ជាមួយនឹង​អ័រម៉ូន​ Testosterone​ ដែល​នៅ​សល់​ និង​ថយ​ចុះ​ចំ​នង់​ផ្លូវភេទ​ ។​

9.​ ខ្លាច​ការ​ស្និ​ទ្ធិ​ស្នាល​៖ ការ​ដែល​មិន​អាច​បង្កើត​ ការ​ស្និទ្ធស្នាល​លើ​ការ​រួម​ភេទ​ និង​រក្សា​ទំនាក់ទំនង​គ្នា​បាន​ វា​គឺជា​ហេតុផល​រួម​មួយ​ដែល​ធ្វើ​អោយ​ថយ​ចុះ​ចំ​នង់​ផ្លូវភេទ​របស់​ដៃគូរ​ ។​

10.​ លក្ខណៈ​រាង​កាយ​៖ មនុស្ស​ទាំងអស់​ដែល​មើលខ្លួន​ខ្លួនឯង​ថា​ ខ្លួន​របស់​ពួក​គេ​មិន​អាច​ធ្វើ​អោយ ​ទាក់ទាញ់​អារម្មណ៍​ដៃគូរ​របស់​គេ​បាន​ ច្រើន​តែ​ធ្វើ​អោយ​គេ​មិន​ចង់​រួម​ភេទ​ទេ​ ។

ប្រភព៖ Health

Most Popular

To Top