សុខភាព និង ផ្លូវភេទ

សូម្បីតែសំបកដំឡូងបារាំង ក៏មានអត្ថប្រយោជន៏ដែរ?

ជារឿយៗ សំបកដំឡូងបារាំង ត្រូវបានគេបោះបង់ចោល បន្ទាប់ពីចម្អិន ហើយជួនកាលគេចិតវាចេញមុន ពេលកែច្នៃធ្វើជាអាហារផ្សេងៗ។ ទោះជាយ៉ាងណា ការពិតដែលគ្រប់គ្នាមិនធ្លាប់ដឹងនោះ គឺសំបកដំឡូងបារាំង ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ចំពោះសុខភាព។ អ្នកឯកទេស បានណែនាំថា អ្នកគួរតែញ៉ាំដំឡូងបារាំង ទាំងសំបក ព្រោះវាអាចផ្តល់នូវ អត្ថប្រយោជន៍ច្រើនយ៉ាង។

គ្រប់គ្រងសម្ពាធឈាម
ដំឡូងបារាំង សម្បូរទៅដោយប៉ូតាស្យូម ដែលជាសមាសធាតុ ជួយគ្រប់គ្រងសម្ពាធឈាម។ នៅពេលដែលអ្នកដំណើរការ ចម្អិនដំឡូងបារាំង គួរតែទុកសំបក ព្រោះប៉ូតាស្យូម ស្ថិតនៅក្នុងសំបកច្រើនណាស់។ សារធាតុនេះ អាចជួយរក្សាសរសៃឈាម ឲ្យដំណើរការបានល្អ ហេតុនេះវាអាចជួយទប់ស្តាត់ បញ្ហាសម្ពាធឈាមឡើងខ្ពស់បាន។

ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ
ប៉ូតាស្យូម មិនត្រឹមតែល្អសម្រាប់គ្រប់គ្រង សម្ពាធឈាមនោះទេ សូម្បីតែប្រព័ន្ធរំលាយអាហារក៏ដូចគ្នាដែរ។ បើយោងតាមអ្នកជំនញបានបង្ហាញថា នៅពេលអ្នកញ៉ាំសំបកដំឡូងបារាំង ជាតិសរសៃនឹងទទួលបាន ដោយស្វ័យប្រវត្តិ។

បង្ការភាពស្លេកស្លាំង
ប្រសិនបើអ្នកចង់បង្ការកង្វះជាតិដែក ឬភាពស្លេកស្លាំង យកល្អគួរទទួលទានសំបកដំឡូងបារាំង ជាមួយនឹងបន្លែផ្សេងៗ។ សំបកដំឡូងបារាំងត្រូវបានគេរកឃើញថា អាចជួយបង្កើនកម្រិតជាតិដែក នៅក្នុងរាងកាយ។

ផ្តល់ថាមពល
ដំឡូងបារាំង មានផ្ទុកវីតាមីន B3 និង niacin ដែលអាចជួយបង្កើនកម្រិត ថាមពលដល់រាងកាយពេញមួយថ្ងៃ។ ជាពិសេស សារធាតុ niacin ដើរតួនាទីជួយសម្រួលដល់ ការបំលែងកាបូនអ៊ីដ្រាតទៅជាថាមពល។

អ្នកជំនាញបាននិយាយថា ប្រសិនបើអ្នករក្សាទម្លាប់ទទួលទាន ដំឡូងបារាំងទាំងសំបក វានឹងជួយការពារជំងឺ មហារីកពោះវៀនធំ បាន ដោយសារតែជាតិសរសៃ ធ្វើឲ្យប្រព័ន្ធរំលាយអាហារ ដំណើរការមានភាពប្រសើរឡើង ៕

Most Popular

To Top