សុខភាព និង ផ្លូវភេទ

អាហារ ៤ប្រភេទ អាចប្រឆាំង ជម្ងឺមហារីក

១.បន្លែប្រភេទស្ពៃ ដូចជាស្ពៃក្តោប ផ្កាខាត់ណា ខាត់ណា មើមឆៃថាវ និងប្រូកខូលី ជាដើម ដែលមានអត្ថប្រយោជន៍ ក្នុងការការពាររាងកាយ ប្រឆាំងនឹងជម្ងឺមហារីកពោះវៀនធំ ជម្ងឺមហារីកចុងពោះវៀន និងមហារីកក្រពះ។

២.អាហារដែលមានកាកសរសៃច្រើន ដូចជាបន្លែផ្លែឈើ បាយ ពោត និងគ្រាប់ធញ្ញជាតិ មានអត្ថប្រយោជន៍ក្នុងការ ជួយការពារសុខភាពរាងកាយ មិនឲ្យកើតមហារីកពោះវៀនធំ។

៣.បន្លែផ្លែឈើដែលមានជាតិ បេតាខារ៉ូទីន និងវីតាមីន អា ច្រើនដូចជា ល្ពៅ ការ៉ុត ខាត់ណា និងប៉េងប៉ោះជាដើម អាចជួយការពាររាងកាយមិនឲ្យ កើតជម្ងឺមហារីកបំពង់សំលេង។

៤.បន្លែផ្លែឈើ ដូចជាល្ហុងទុំ ត្របែក ប៉េងប៉ោះ និងផ្លែគីវី សម្បូរជីជាតិ វីតាមីន C ច្រើនដែលអាចជួយការពាររាងកាយ ប្រឆាំងទប់ទល់នឹង ជម្ងឺមហារីកបំពង់អាហារ និងមហារីកក្រពះ។

Most Popular

To Top