សុខភាព និង ផ្លូវភេទ

ធាតុផ្សំពីរមុខ លាយបញ្ចូលគ្នា មានប្រសិទ្ធភាព សម្រកទម្ងន់ ពូកែលើសគេ

ដើម្បីធ្វើការសម្រកទម្ងន់ មានប្រសិទ្ធភាពដូចបំណងទាមទារ ឲ្យអ្នកមានការអត់ធ្មត់ និងតាំងចិត្តខ្ពស់បំផុត ព្រោះការសម្រកទម្ងន់មិនងាយស្រួល ដូចជាមាត់និយាយនោះទេ។

ក្រៅពីការធ្វើលំហាត់ប្រាណ និងតមរបបអាហារដែលសម្បូរជាតិខ្លាញ់ច្រើន នៅមានវិធីម្យ៉ាងទៀតក៏អាចជួយ សម្រកទម្ងន់យ៉ាងមាន ប្រសិទ្ធភាពដូចគ្នាដែរ។ ម្រះ គឺជាផ្លែឈើមួយប្រភេទ ដែលមានរសជាតិល្វី ហើយពុំសូវមានអ្នកចូលចិត្តប៉ុន្មាន នោះទេជាពិសេសក្មេងៗតែម្តង។ ក៏ប៉ុន្តែ ម្រះ ត្រូវបានគេទទួលស្គាល់ថា ពិតជាមានអត្ថប្រយោជន៍ លើសលប់សម្រាប់សុខភាព ហើយក្នុងនោះក៏អាចជួយ សម្រកទម្ងន់បានផងដែរ។

ដូច្នេះសម្រាប់សុខភាពនារី សុភាពបុរសទាំងឡាយដែល ត្រូវការសម្រកទម្ងន់ពិតជាជ្រើសមិនខុសឡើយ ព្រោះវាមានផ្ទុកសារធាតុរ៉ែ វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជំរុញដក់ការរំលាយអាហារ កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម អាចជួយរំលាយជាតិខ្លាញ់ ក្នុងរាងកាយបានយ៉ាងឆាប់រហ័ស និងជួយជំញោចថ្លើម ដើម្បីបញ្ចេញជាតិពុល។
ធាតុផ្សំ៖
-ផ្លែម្រះ
-ទឹកក្រូចឆ្មារ

របៀបអនុវត្ត៖ ១.យកម្រះមួយផ្លែធំល្មមមកលាងទឹកឲ្យស្អាត រួចហាន់ជាចំណិតស្តើង(កុំភ្លេចយកគ្រាប់ចេញ)។ ២.ដាក់ចូលក្នុងម៉ាស៊ីនក្រឡុក និងក្រឡុករហូតក្លាយទៅជាល្បាយម៉ត់ល្អ។ ៣.ប្រើស្បៃច្រោះយកកាកចេញ ហើយបន្ថែមទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ ដើម្បីកាត់បន្ថយជាតិល្វីង។ ៤.បន្ទាប់មកទទួលទានភ្លាមៗ មុនពេលញ៉ាំអាហារពេលព្រឹក។ ៥.អ្នកត្រូវទទួលទានមួយថ្ងៃ មួយកែវជារៀងរាល់ថ្ងៃ ដើម្បីឆាប់ទទួលបានផល៕

Most Popular

To Top