តើកន្លែងណាខ្លះនៃរាងកាយ របស់មនុស្សដែលមាន ផ្ទុកបាក់តេរីច្រើនជាងគេ? តាមពិតអណ្តោត, ផ្ចិត, ក្រចក… សុទ្ធតែជាកន្លែងដែលមាន ផ្ទុកបាក់តេរីច្រើន ហើយអាចមានផ្តល់ ផលអាក្រក់ដល់រាងកាយ។
អណ្តោតនៅពេលដែល អ្នកធ្វើការសម្អាតមាត់ធ្មេញជារៀងរាល់ថ្ងៃ សូមកុំភ្លេចសម្អាតអណ្តោតឲ្យបានស្អាតផង។ ព្រោះនេះជាតំបន់ដែលមាន បាក់តេរីរស់នៅច្រើនបំផុត ហើយអាចរាលទៅសរីរាង្គជាផ្សេងទៀត។
ផ្ចិតមនុសជាច្រើនតែងតែមានទម្លាប់ធ្វើអនាម័យត្រង់តំបន់ មុខ, ក្លៀកជាប្រចាំ ប៉ុន្តែជាញឹកញាប់ពួកគេ ភ្លេចសម្អាតត្រង់រន្ធផ្ចិត។ ដូច្នេះនៅពេលដែលងូតទឹក អ្នកកុំភ្លេចសម្អាតរន្ធផ្ចិតផង ដើម្បីកម្ចាត់បាក់តេរីចេញឲ្យអស់។
ស្មា និងកភាគច្រើននៅចម្លោះស្មា និងតំបន់កយើងគ្រប់គ្នាតែងតែមិនបាន យកចិត្តទុកដាក់នៅពេលដែលធ្វើការសម្អាតម្តងៗ។ ប្រសិនបើអ្នកមិនបានសម្អាតទៀតទាត់ធូលី និងកោសិកាស្បែកចាស់ៗ ដែលងាប់អាចធ្វើឲ្យស្ទះរន្ធញើស, ក្រពេញញើស នឹងប្រមូលផ្តុំបាក់តេរីដែលបង្កឲ្យមានជំងឺដល់ស្បែក។ ក្រចកដៃដៃរបស់យើងមានអាច ប៉ះពាល់ជាមួយនឹងរបស់មិនស្អាត នៅពេលដែលចម្អិចអាហារ ឬបោសជូតផ្ទះ បាក់តេរីនឹងចូលជ្រកនៅក្រោមក្រចកដៃ។ ពួកវាអាចបង្កឲ្យយើងមានជំងឺរាកក្អួត។ យកល្អអ្នកគួរតែសម្អាតដៃ របស់អ្នកឲ្យបានញឹកញាប់ ដើម្បីកម្ចាត់ភាពអាក្រក់ទាំងអស់នោះ។
ម្រាមជើងជើងក៏ជាកន្លែងផ្ទុក មេរោគបាក់តេរីច្រើនជាងគេដែរ ហេតុនេះហើយអ្នកត្រូវតែធ្វើអនាម័យ ដោយប្រុងប្រយ័ត្នរវាង ចន្លោះម្រាមជើងនីមួយៗ ឬក្រចកជើងជារៀងរាល់ថ្ងៃ ដើម្បីទប់ស្តាត់ការរីក លូតលាស់នៃពពួកបាក់តេរី ៕