សុខភាព និង ផ្លូវភេទ

ភាពតានតឹងរបស់ឪពុកម្តាយ មានទំនាក់ទំនងជាមួយ ការកើតជំងឺធាត់របស់កុមារ

ប្រទេស Pennsylvania: ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិក បានណែនាំថា ឪពុកម្តាយដែលមានជំងឺស្រ្តេសភាគច្រើន អាចនាំឲ្យមានកូនកើតជំងឺធាត់។

អ្នកជំនាញខាងសុខភាពនៅមន្ទីរពេទ្យ Philadelphia លោកវេជ្ជបណ្ឌិត Dr. Elizabeth Prout-Parksបាននិយាយថាៈ “អាការៈស្រ្តេសរបស់ឪពុកម្តាយ ប្រហែលជាងកត្តាគ្រោះថ្នាក់ ដ៏សំខាន់មួយដែលនាំឲ្យកូន របស់គេកើតជំងឺធាត់តាមរយៈ អាកប្បកិរិយារបស់ពួកគេ។ “

លោកវេជ្ជបណ្ឌិត Prout-Parks បានបន្ថែមទៀតថា កត្តាឪពុកម្តាយដែលបានមានទំនាក់ទំនង ជាមួយនឹងក្មេងកើតជំងឺធាត់ជ្រុល ភាគច្រើនសុទ្ធតែមានសុខភាព ផ្លូវកាយនឹងចិត្តខ្សោយ មានវិបត្តិហិរញ្ញវត្ថុ និងអ្នកដែលរវល់នឹងការងារខ្លាំង។

ជាមួយគ្នានេះដែរក្រុមអ្នកស្រាវជ្រាវ បានធ្វើការពិនិត្យនិងតាមដាន ទន្និន័យរបាយការណ៍របស់ឪពុកម្តាយចំនួន ២១១៩នាក់ ដែលបានចូលរូមនៅក្នុងការ ស្ទង់មតិនេះតាមរយៈទូរស័ព្ទ ដោយ កម្មវិធីស្ទង់មតិខាងផ្នែក សុខភាពរបស់ប្រទេស Pennsylvania។

គួរបញ្ជាក់ដែរថា ការសិក្សានេះនឹងត្រូវបានគេចុះផ្សាយ នៅក្នុងខែវិច្ឆកាឆាប់ៗនេះ នៅក្នុងសៀវភៅទស្សនាវដ្តី។

Most Popular

To Top