សុខភាព និង ផ្លូវភេទ

របៀបនៃ ការផលិត ថ្នាំដុសធ្មេញធម្មជាតិ

ចូលបោះបង់ចោលនូវថ្នាំដុសធ្មេញ ដែលមានជាតិគីមី និងធ្វើឡើងវិញនូវថ្នាំដុសធ្មេញ តាមបែបធម្មជាតិដោយខ្លួនអ្នក។

គ្រឿងផ្សំដើម្បីធ្វើថ្នាំដុសធ្មេញនេះ អាចធ្វើឲ្យធ្មេញរបស់ អ្នកសស្អាត ដែលដកស្រង់រូបមន្តចេញពី សៀវភៅ “Organic Body Care Recipes ” ដែលត្រូវសសេរដោយ លោកស្រី ស្តេហ្វេនី តួលេស។

គ្រឿងផ្សំ:
• ម្សៅ បេកឃីង សូដា ១ ស្លាព្រាបាយ (ជាម្សៅដែលមានជាតិសូដ្យូម សំរាប់យកទៅធ្វើជាថ្នាំដុសធ្មេញ)
• អំបិលកន្លះស្លាបព្រា
• បន្តក់ ប្រេងជីអង្កាម ១ដំណក់ និងក្រូច
• ទឹកមាស៊ីន ២ ឬ ៣ដំណក់

លាយគ្រឿងផ្សំទាំងអស់នៅក្នុងកូនចានក្រឡូម និងកូរវាជាមួយច្រាសដុសធ្មេញ ដៃរបស់អ្នកឬ ក៏ កូនស្លាបព្រាតូច រហូតដល់ខាប់ទៅជាថ្នាំដុសធ្មេញពិតៗ។ ថ្នាំដុសធ្មេញមិនគួរឲ្យរាវពេកទេ ព្រោះវាពិបាកក្នុងការដាក់វាលើច្រាស់របស់អ្នក។

Most Popular

To Top