បញ្ហាគឺថាអាហារខុសគ្នា អាចមានឥទ្ធិពលខុសគ្នា យ៉ាងខ្លាំងទៅលើភាពអត់ឃ្លាន និងការឆ្អែត។ ឧទាហរណ៍នំខេកចំនួន ៥០០ កាឡូរីអាចធ្វើឱ្យ អ្នកមានអារម្មណ៍ឆ្អែត ប៉ុន្តែអ្នកអាចទទួលទានសាច់ទ្រូងមាន់ ២០០ កាឡូរី ដោយមានអារម្មណ៍ថាឆ្អែតដូចគ្នា។
ដូច្នេះការសម្រកទម្ងន់មិនមែនសុទ្ធតែ ត្រូវតមមិនញុំាអាហារនោះទេ។ ផ្ទុយទៅវិញវាជាការជ្រើសរើស អាហារត្រឹមត្រូវដែលធ្វើឱ្យ អ្នកមានអារម្មណ៍ឆ្អែត ចំពោះបរិមាណកាឡូរីតិចបំផុត។ នេះជាអាហារចំនួន ៥ ដែលអ្នកអាចញ៉ាំ បានច្រើនដោយមិនធាត់។
១.ដំឡូងស្ងោរ
ដោយសារតែដំឡូងផ្ទុក ជាតិស្ករខ្ពស់ មនុស្សជាច្រើនជៀសវាង ការទទួលទានដំឡូង នៅពេលព្យាយាមសម្រកទម្ងន់ ប៉ុន្តែវាមិនពិតដូចពួកគេបានគិតនោះទេ។ ដំឡូងទាំងមូលផ្ទុកទៅដោយវីតាមីន និងជាតិសរសៃ និងសារធាតុសំខាន់ៗដទៃទៀត ដែលជួយឱ្យអ្នកមានអារម្មណ៍ឆ្អែត។
២.ស៊ុតទាំងមូល
ស៊ុតគឺជាអាហារដែលជួយឲ្យ យើងមានសុខភាពល្អមិនគួរឱ្យជឿ និង ផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗ មួយចំនួនជាច្រើន។
ស៊ុតគឺជាប្រូតេអ៊ីនពេញលេញ មានន័យថាវាផ្ទុកអាស៊ីដអាមីណូ សំខាន់ៗទាំង ៩ ដែលជួយផ្គត់ផ្គង់សារពាង្គកាយ ឲ្យមានសុខភាពល្អ ។
៣. ស្រូវសាលី
ស្រូវសាលី គឺជាប្រភេទធញ្ញជាតិ ដែលត្រូវបានគេញ៉ាំជាញឹកញាប់ សម្រាប់អាហារពេលព្រឹក។ នេះភាគច្រើនដោយសារតែវា សម្បូរជាតិសរសៃខ្ពស់ និងឆាប់មានអារម្មណ៍ឆ្អែត។ ស្រូវសាលី គឺជាប្រភពដ៏ល្អនៃជាតិ សរសៃរលាយដែលគេហៅថា beta-glucan ដែលជួយសម្រួលដល់ ការរំលាយអាហារ ។
៤. ផ្លែប៉ោម
ផ្លែប៉ោមគឺជាផ្នែកសំខាន់មួយ នៃរបបអាហារដែលមានសុខភាពល្អ។ ផ្លែប៉ោមមានសារជាតិ pectin ដែលជាជាតិសរសៃរលាយ ដែលធ្វើឱ្យការរំលាយអាហារ មានលក្ខណៈធម្មតាពួកគេ ជួយឱ្យអ្នកមានអារម្មណ៍ឆ្អែត ។
៥. ត្រី
ត្រីសំបូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ អាចបង្កើនការឆ្អែតចំពោះអ្នក ដែលលើសទម្ងន់ឬធាត់ ។