ការកើនឡើង នៃការបែកញើសគឺ ជាការបញ្ចេញ ញើសខ្លាំង ជាងតម្រូវការចាំបាច់ ដើម្បីអោយមានភាព ត្រជាក់ដល់ ខ្លួនប្រាណ។ ការបែកញើសខ្លាំងជាធម្មតាកើតឡើង នៅលើបាត ដៃ, បាតជើង និងក្លៀក។ ក្រៅពីរំខានសកម្មភាពប្រចាំថ្ងៃ, ការកើនឡើងនៃការបែក ញើសអាចបណ្តាលអោយមានការថប់ បារម្ភដល់សង្គម ឬមានការខ្មាសអៀន ។
ការកើនឡើងនូវការ បែកញើសនៅបាតដៃ, បាតជើង និងក្លៀកនៅពេលថ្ងៃ ដោយមិនមានហេតុផល គឺត្រូវបានគេហៅថា focal hyperhidrosis ។ ប្រភេទនៃការកើនឡើង នៃការបែកញើសនេះ ត្រូវបានបញ្ឈប់នៅពេល ដែលអ្នកកំពុងគេង និងមិនត្រូវបានផ្សារភា្ជប់ នឹងលក្ខខ័ណ្ឌផ្សេងៗដែលបង្កជាមូលហេតុ។
ការកើនឡើងនៃការបែកញើស ដែលប៉ះពាល់នៅកន្លែងធំៗនៃខ្លួន និងដែលបានកើនឡើង នៅពេលអ្នកក្រោកពីគេង និងកំពុងគេងលក់ គឺហាក់ដូចជា ដោយសារឥទ្ធិពលរបស់ថ្នាំ ឬជាសញ្ញានៃជំងឺ ដូចជាការអស់រដូវភ្លាមៗ, និងការបញ្ចេញអរម៉ូនទីរ៉ូអ៊ីតជាដើម។
សកម្មភាពរាង្គកាយខ្លាំងក្លា និងសីតុណ្ហភាពក្តៅល្មម គឺត្រូវបានផ្សារភ្ជាប់ នឹងការកើនឡើងនៃការបែកញើស។ អ្នកអាចមានការកើនឡើងនៃការបែកញើសផងដែរ ដែលជាលទ្ធផលនៃគ្រុនក្តៅ។
មូលហេតុវេជ្ជសាស្ត្រ នៃការកើនឡើង នៃការបែកញើសអាចរួមមានៈ
-ការរលាកសាច់ដុំបេះដូង
-គ្រុនក្តៅដែលមិន អាចកំនត់នូវមូលហេតុបាន
-ជំងឺថប់បារម្ភ
-ការគាំងបេះដុង
-ការកើនឡើងអរម៉ូនទីរ៉ូអ៊ីត
-មហារីកឈាម (Leukemia)
-ថ្នាំដូចជា ពពួក beta blockers និងថ្នាំពពួក tricyclic ដែលប្រឆាំងការធ្លាក់ទឹកចិត្ត
-ស្ត្រីដែលអស់រដូវ
-ភាពតានតឹងចិត្ត
-ជំងឺរបេង
សូមរកការជួយជា បន្ទាប់ដោយផ្នែកវេជ្ជសាស្ត្រ ការបែកញើសដោយខ្លួនវាផ្ទាល់ គឺកម្រអោយមានការជួយជាបន្ទាន់ណាស់។ ទោះជាយ៉ាងណាក៏ដោយ, ប្រសិនបើការបែកញើសមានការរួមផ្សំដោយរោគសញ្ញាដទៃទៀតដូចជាញាក់, ធីងធោង ឬឈឺទ្រូង ឬឈឺក្រពះ, សូមស្វែងរកនូវការព្យាបាល ជាបន្ទាន់ដោយប្រុងប្រយ័ត្ន។ ការបែកញើសត្រជាក់ អាចជាការឆ្លើយតប នៃខ្លួនរបស់អ្នកទៅនឹងមូលហេតុដែលបង្កអោយជាជំងឺដូចជា ការគាំងបេះដូង, ការថប់បារម្ភ ឬការប៉ះទង្គិចផ្លូវចិត្ត ។
សូមណាត់ជួបជាមួយគ្រូពេទ្យ ប្រសិនបើអ្នកធ្លាប់មានដូចជាៈ
-អ្នកចាប់ផ្តើមមានការបែកញើសច្រើនជាងធម្មតាភ្លាមៗតែម្តង
-ការបែកញើសរំខានដល់ការងារប្រចាំថ្ងៃ
-អ្នកធ្លាប់មានការបែកញើសនៅ ពេលយប់ដោយគ្មានការលេច ឡើងនូវមូលហេតុសោះ។