សុខភាព និង ផ្លូវភេទ

ញុំាបាយរាល់ថ្ងៃ តើអ្នកដឹងទេថានៅក្នុងបាយមានអ្វីខ្លះ?

Freepik

តាមការស្រាវជ្រាវពិសោធន៍ឲ្យឃើញថា នៅក្នុងបាយដែលអ្នកបរិភោគរាល់ថ្ងៃនេះ សម្បូរទៅដោយសារធាតុអាហារសំខាន់ៗ ដូចជាវីតាមីន A,B,C,D ជាតិខនិជ ជាតិកាល់ស្យូម ប៉ូតាស្យូម ផូស្វ័រ ជាតិដែក ជាដើម។ ប៉ុន្តែសារធាតុអាហារទាំងនេះអាចបាត់បង់អស់ខ្លះ ប្រសិនបើជាបាយដែលចម្អិនពី អង្ករដែលឆ្លងកាត់ការធ្វើឲ្យស។

ក្រៅពីនេះ នៅក្នុងអង្ករប្រភេទខ្លះដែលមានពណ៌ខ្មៅ ពណ៌ក្រហម ពណ៌ត្នោត ពណ៌លឿង អាចមានសារធាតុអែនថូសៃយ៉ានីន និងប្រូអែនថូសៃយ៉ានិឌីន ដែលមានគុណសម្បត្តិប្រឆាំងនឹងរោគមហារីក ធ្វើឲ្យកោសិកានៃរាងកាយ ធ្វើការបានល្អ ការពារកុំឲ្យកើតជំងឺលើសឈាម រោគទឹកនោមផ្អែម រោគបេះដូង បន្ថយការរលាកនៃស្បែក ព្រមទាំងបន្ថយស្នាមជ្រីវជ្រួញ ធ្វើឲ្យស្បែករលោងភ្លឺថ្លា និងជួយឲ្យការចងចាំបានល្អ។

ដូច្នេះហើយ ទើបមានការណែនាំឲ្យមានការទទួលទានបាយ ដែលចម្អិនពីអង្ករបុកដៃ ឬអង្ករដែលមិនខាត់ឲ្យស ទើបទទួលទានបានសារធាតុអាហារដែលមានប្រយោជន៍ច្រើនជាង។

ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top