សុខភាព និង ផ្លូវភេទ

ទម្លាប់៦ យ៉ាងធ្វើឲ្យអ្នកឧស្សាហ៍អស់កម្លាំងទោះមិនសូវធ្វើអ្វី

istock

ធ្លាប់ដែរឬទេ នៅពេលដែលអ្នកមិនបានធ្វើអ្វីសោះ តែមានអារម្មណ័ដថាល្ហិតល្ហៃក្នុងខ្លួនហើយមិនមានកម្លាំងធ្វើអ្វី?
ច្បាស់ណាស់ជាធម្មតា មានសកម្មភាពមួយចំនួនដូចជា ការធ្វើលំហាត់ប្រាណធ្ងន់ធ្ងរ ឬការបំពេញការងារខ្លាំងក្លា អាចធ្វើឲ្យថាមពលក្នុងខ្លួនរបស់អ្នកថយចុះ។ ប៉ុន្តែ នៅពេលដែរអ្នកមិនបានធ្វើរឿងទាំងនោះ ហើយបែជាអស់កម្លាំងដូចគ្នា ក៏មិនមានអ្វីខុសប្រក្រតីដែរ ព្រោះថាមពលរបសើអ្នកក៏ជាប់ទាក់ទងផងដែរទៅនឹងទម្លាប់ប្រចាំថ្ងៃមួយចំនួនទៀត ។ ខាងក្រោមជាទម្លាប់៦យ៉ាងដែលទាមទារឲ្យអ្នកគិតគូរឡើងវិញ ដោយសារវាជាមូលហេតុបំផ្លាញនូវថាមពលអ្នកទាំងមិនដឹងខ្លួនជារៀងរាល់ថ្ងៃ ។

១.ចំណាយពេលលើគ្រឿងអេឡិចត្រូនិច
ច្បាស់ណាស់បុគ្គលភាគច្រើនតែងតែយកពេលវេលាដែលនៅសល់បន្ទាប់ពីការសិក្សា ឬការងារដ៏នឿយហត់ជាពិសេសនាពេលល្ងាចតែម្តងធ្វើអ្វីដើម្បីជាការកម្សាន្តដូចជាការមើលទូរទស្សន៍ ឬចំណាយពេលប្រើប្រព័ន្ធអេឡិចត្រូនិច ( ទូរស័ព្ទ ថេបប្លេត ) ជាដើម ។ ប៉ុន្តែអ្នកប្រហែលមិនដឹងទេថា សកម្មភាពទាំងនោះ រឹតតែធ្វើឲ្យអ្នកមានអារម្មណ៍ល្ហិតល្ហៃទៅវិញ។ យកល្អគួរមានការសម្រាកដោយគេងរយៈពេលខ្លី ឬធ្វើលំហាត់ប្រាណបន្តិចបន្តួចសម្រាប់បង្កើនកម្លាំងរបស់អ្នកសារជាថ្មី។
២. មិនបង្រ្គប់ជាតិទឹកក្នុងខ្លួន
កង្វះជាតិទឹកធ្វើឲ្យរាងកាយរបស់អ្នកចុះខ្សោយ ។ មនុស្សមួយចំនួនតែងតែយកភេសជ្ជៈប្រភេទកាហ្វេអ៊ីន ឬមានជាតិស្ករ មកបំពេញថាមពលខ្លួន ដោយមើលរំលងនូវអត្ថប្រយោជន៍របស់ទឹក ។ ការពិតភេសជ្ជៈប្រភេទខាងលើអាចត្រឹមជួយបំពេញកម្លាំងថាមពលតែមួយរយៈតែប៉ុណ្ណោះ ប៉ុន្តែវាមិនបានធ្វើឲ្យរាងកាយមានស្ថេរភាពនោះទេ យកល្អគួរទម្លាបើញាំទឹកមួយកែវពេញនៅពេលព្រឹក ហើយបន្តបន្ថែមសារជាតិទឹកឲ្យបានពេញមួយថ្ងៃ ។
៣. មិនញុំាអាហារថាមពល
ទម្លាប់ញុំាអាហារគ្មានជាតិដូចជា អាហារធ្វើឲ្យធាត់ ជាតិផ្អែម ប្រៃ ឬញុំាអាហារចៀនជាញឹកញាប់ ហើយមិនទៀតទាត់ពេលវេលានោះ មិនត្រឹមតែធ្វើឲ្យអ្នកឡើងគីឡូ ឬបង្កជំងឺទូទៅផ្សេងទេ វាថែមទាំងអាចធ្វើឲ្យយើងបាត់បងថាមពលកម្លាំងរាងកាយរួមជាមួយផងដែរ ។ អ្នកគួរចាប់ផ្តើមជ្រើសរើសយកអាហារដែលផ្តល់ជាសុខភាពនៃកម្លាំងរាងកាយ ដូចជាពពយកគ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ និងសណ្តែកជាដើម ។
៤. មិនបញ្ចប់កិច្ចការ
មានកិច្ចការងារច្រើន ដូចជាមានដុំថ្មសង្កត់លើស្មា ដែលអាចស្រូបយកនូវថាមពលរបស់អ្នករៀងរាល់ថ្ងៃ ។អ្នកប្រហែលជាមានអារម្មណ៍គិតច្រើនស្រ្តេស ដែលជាហេតុមិនអាចផ្តោតការគិតបានត្រឹមត្រូវ នោះកម្លាំងថាមពលរាងកាយក៏ថយចុះទៅតាមនោះដែរ ។ សម្រាប់ការគ្រប់គ្រងការងារទាំងនោះ អ្នកគួរតែធ្វើការជ្រើសរើសយកការងារណាដែលមានសារសំខាន់ជាងគេមកបំពេញ និងត្រូវកំណត់ពេលវេលាឲ្យបានជាក់លាក់ ម្យ៉ាងវិញទៀតត្រូវមានគម្រោងផែនការជារៀងរាល់ថ្ងៃសម្រាប់ធ្វើការងារ ។
៥.នៅជុំវិញអ្នកដែលទុទិដ្ឋិនិយម
មិត្តភក្តិ ឬអ្នករួមការងារ ដែលមានតែគំនិតទុទិដ្ឋិនិយមអាចជាដើមចមធ្វើឲ្យអ្នកអស់កម្លាំង ដែលប្រហែលជាអ្នកមិនបានចាប់អារម្មណ៍ ឬបានដឹងពីមុនមក ។ ពួកគេអាចធ្វើឲ្យអ្នកធុញទ្រាន់ បាក់ទឹកចិត្ត និងអស់សង្ឃឹមក្នុងជីវិត ដូច្នេះអ្នកគួររៀនរក្សាគម្លាតពីបុគ្គលប្រភេទនេះឲ្យបានច្រើន ។
៦.ខ្វះការគ្រប់គ្រងស្រ្តេស
ការមើលរំលងនូវអារម្មណ៍តានតឹងរបស់អ្នក អាចបង្កជាហានិភ័យកាន់តែខ្លាំង ។ យកល្អ អ្នកមិនគួរគេចវេសនោះទេ តែត្រូវរកមធ្យោបាយក្នុងការដោះស្រាយបញ្ហានានា ព្រោះថាវាក៏ជាកត្តាមួយរួមចំណែកក្នុងការបាត់បង់នូវថាមពលរាងកាយរបស់អ្នក ។

ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top