សុខភាព និង ផ្លូវភេទ

រដូវក្តៅឈានមកដល់ ចូរការពារខ្លួនពីជំងឺមហារីកស្បែក

CTV News

រោគមហារីកស្បែកគឺត្រូវបានគេបែងចែកជា ៣ប្រភេទដែលមានរៀបរាប់ដូចខាងក្រោមនេះ៖
មហារីកស្រទាប់កោសិកា បាហ្សាល់ (Basal Cell carcinoma)
ជាដុំពកតូចមួយមានពណ៌ថ្លាឬក៏ក្រហម ដែលមានការវិវត្តន៏ទៅមុខយឺតៗហើយដុំនេះអាច បណ្តាលឲ្យចេញឈាម ឬក្លាយទៅជាដំបៅមួយ។

រោគមហារីកនេះនឹងកម្រធ្វើឲ្យមនុស្សស្លាប់ណាស់។
-មហារីកស្រទាប់កោសិកាស្គាំមើស្ស(Squamous Cell Carcinoma)
ជាតំបន់មួយដែលមានសភាពដូចជា ប្រេះស្រកា ហើយមានពណ៌ក្រហម។ តំបន់នេះវាអាចបណ្តាលឲ្យមានការចេញឈាមឬបង្កើតជាដំបៅ។ករណីនេះវាកម្រនឹងបណ្តាលឲ្យស្លាប់ដូចគ្នាដែរ។
-មហារីកស្រទាប់កោសិកា ដែលមានតួនាទីផលិតសារជាតិមេឡានីន (Malignant melanomas)
ជាអាចម៏រុយឬក៏ជាប្រជ្រុយមួយដែលមានការផ្លាស់ប្តូររូបរាង រវាងកម្រាស់ពណ៌។ ករណីនេះវានឹងអាចបណ្តាលឲ្យមានអត្រាមរណៈខ្ពស់ បើសិនជាពុំបានទទួលការព្យាបាលទាន់ពេល។
តើអ្នកណាដែលជាអ្នកប្រឈមមុខខ្ពស់នឹងការកើតមានរោគមហារីកស្បែក?
យោងទៅតាមអ្នកស្រីវេជ្ជបណ្ឌិត Anthony Quinn ដែលជាអ្នកឯកទេសផ្នែករោគ ស្បែកបានមានប្រសាសន៏ថា អត្រានៃការប្រឈមមុខខ្ពស់នឹងការកើតមានរោគមហារីកស្បែក គឺត្រូវបានជួបប្រទេះនៅលើមនុស្សដែលមានវ័យ ៣០ឆ្នាំ និង ៤០ឆ្នាំ។ ចំពោះមនុស្សដែលមានវ័យ ៣០ឆ្នាំវិញ គឺមានកម្រិតនៃការប្រឈមមុខនឹងជំងឺមហារីកស្បែកប្រភេទមិនមែនមេឡាណូម៉ា(Non-melanoma) ៥ដងខ្ពស់ជាធម្មតា។

ម្យ៉ាងវិញទៀត ជាទូទៅរោគមហារីកភាគច្រើនតែងតែកើតមានឡើងនៅលើមនុស្សដែលធ្វើការនៅក្នុងបន្ទប់ម្លប់ ឬក៏នៅក្នុងការិយាល័យជាដើម នឹងអ្នកដែលទទួលរងនូវកម្តៅថ្ងៃខ្លាំង។

ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top