សុខភាព និង ផ្លូវភេទ

ការទទួលទានទឹកក្តៅឧណ្ណៗ ជួយបង្កើនសំណើមដល់ស្បែក

aimsindia

អាកាសធាតុត្រជាក់ នឹងធ្វើឲ្យស្បែកខ្វះជាតិសំណើម ជាពិសេសក្រោយពេលងូតទឹក និងធ្វើឲ្យស្បែកមានភាពតឹងខ្លាំងជាងមុន។ ដូច្នេះបន្ទាប់ពីងូតទឹករូចរយៈពេល៣នាទីអ្នកគួរលាបឡេថែរក្សាស្បែកភ្លាមៗ ដើម្បីបង្ការអាការៈស្បែកស្ងួត បែកស្រកា។

ចំពោះអ្នកដែលមានរន្ធញើសធំ ជាពិសេស មនុស្សដែលមានវ័យចាប់ពី ២០ឆ្នាំឡើងទៅអាចមានអារម្មណ៍ថា រន្ធញើសបើកទូលាយជាងមុន។ ដូច្នេះ ជារៀងរាល់ព្រឹក
ក្រោយពេលលុបលាងមុខរួច អ្នកត្រូវយកទឹកកកមកដុសឲ្យសព្វនៅលើផ្ទៃមុខ។ ប្រសិនបើអ្នកអាចធ្វើបានរាល់ព្រឹក អ្នកនឹងមានអារម្មណ៍ថារន្ធញើសនឹងរួមតូចជាងមុន ចំណែកនៅពេលថ្ងៃអ្នកគួរតែទទួលទានទឹកក្តៅឧណ្ណៗឲ្យបានច្រើន ដើម្បីបង្កើនជាតិសំណើមដល់ស្បែក។

ចំពោះអ្នកមានបញ្ហាស្បែកស្ងួតអ្នកគួរតែយកចិត្តទុកដាក់ថែទាំស្បែកឲ្យបានច្រើន ជាពិសេសដោយសារតែស្បែកស្ងួតជាបញ្ហាបណ្តាលមកពីស្បែកខ្វះជាតិវីតាមីននិង ជាតិសំណើម។
ជាពិសេស ក្នុងអំឡុងពេលរដូវរងារ នឹងធ្វើឲ្យស្បែកកាន់តែស្ងួតលើសដើមដូច្នេះអ្នកគួរតែលាបក្រេមផ្តល់ភាពសំណើមដល់ស្បែកព្រមទាំងទទួលទានទឹកឲ្យបានច្រើន ដើម្បីឲ្យស្បែកមានសភាពស្រស់ថ្លា។

ការជ្រើសប្រើផលិតផល សម្អាតស្បែក គួរប្រើប្រភេទទឹកដោះគោសម្អាតស្បែកព្រោះផលិតផលប្រភេទនេះ និងជួយលាងសម្អាតគ្រឿងសម្អាងនិងជួយជម្រះកោសិកាចាស់ៗចេញ
ថែមទាំងធ្វើឲ្យស្បែកមានសំណើមផងដែរ។

ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top