ព័ត៌មានអន្តរជាតិ

ការសិក្សា៖ មេរោគ Covid-19 ធ្វើឲ្យសេដ្ឋកិច្ចពិភពលោក ខាតបង់ថវិកា ៣,៨ ពាន់លានដុល្លារ និង មនុស្ស១៤៧លាននាក់ គ្មានការងារធ្វើ

ស៊ីដនី៖ ការសិក្សាថ្មីមួយ បានបង្ហាញថា ការរាតត្បាតជំងឺឆ្លង និងវិធានការ ដើម្បីបន្ថយការរីករាលដាល របស់មេរោគ Covid-19 នោះ បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោក បាត់បង់ថវិកាចំនួន ៣,៨ ពាន់ពាន់លានដុល្លារ (៣ ពាន់ពាន់លានអឺរ៉ូ) និងធ្វើឲ្យមនុស្ស ១៤៧លាននាក់ បាត់បង់ការងារធ្វើដែរ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

សម្រាប់ការងារដំបូង ដែលបានកំណត់ផលប៉ះពាល់ នៃការរាតត្បាតនេះ
អ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យស៊ីដនី បានបង្កើតគំរូលម្អិត នៃសេដ្ឋកិច្ចពិភពលោក។ វិស័យដែលត្រូវរងគ្រោះខ្លាំងជាងគេ គឺឧស្សាហកម្មទេសចរណ៍ ដោយសារតែការលុបចោល ជើងហោះហើរ និងប្រទេសនានា បិទព្រំដែនរបស់ពួកគេ ទៅកាន់ភ្ញៀវទេសចរ ជាពិសេសនៅអាស៊ីអឺរ៉ុប និងសហរដ្ឋអាមេរិក។

តាមពិតការបាត់បង់ បណ្តាញតភ្ជាប់ជាសកល បានបង្កជាការរីករាលដាល នៃសេដ្ឋកិច្ចបង្កឲ្យមានការរំខាន ដល់វិស័យពាណិជ្ជកម្មទេសចរណ៍ ថាមពលនិងហិរញ្ញវត្ថុ។

អ្នកស្រាវជ្រាវ បាននិយាយថា ការខាតបង់ជាសកល បានដឹងរួចទៅហើយ ទំនងជានឹងកើនឡើង នៅពេលវិធានការ ទប់ស្កាត់នៅតែបន្ត ប៉ុន្តែការលើកពួកគេឆាប់ពេក អាចនាំឲ្យមានឥទ្ធិពលសេដ្ឋកិច្ច កាន់តែធ្ងន់ធ្ងរ និងអូសបន្លាយពេល៕ ដោយ៖លី ភីលីព

Most Popular

To Top