ព័ត៌មានអន្តរជាតិ

ការសិក្សាថ្មី ៖ សត្វឆ្កែដំណើរ ការនិយាយតាមរបៀប ដូចខួរក្បាល មនុស្សធ្វើដែរ

ហុងគ្រី ៖ យោងតាមការសិក្សាថ្មីមួយ របស់អ្នកស្រាវជ្រាវហុងគ្រី បានឲ្យដឹងថា ទោះបីជាមិនមានសមត្ថភាព និយាយដូចមនុស្សជាតិ ក៏ដោយ ក៏សត្វឆ្កែអាចដំណើរការ និយាយតាមរបៀបដូចគ្នា នឹងមនុស្សដែរនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ទាំងឆ្កែ និងខួរក្បាល របស់មនុស្សដំណើរការវិចារណញាណ ដាច់ដោយឡែកពីគ្នា ដោយស្ថិតក្នុងរបៀបសំឡេងឡើង និងធ្លាក់ចុះជាមួយអត្ថន័យនៃពាក្យដែលបាននិយាយ។ អ្នកស្រាវជ្រាវហុងគ្រីបានប្រើ MRI មានមុខងារ និងវាស់សកម្មភាពខួរក្បាល ដោយរកឃើញការផ្លាស់ប្តូរទាក់ទង នឹងលំហូរឈាមទៅលើសត្វឆ្កែ ដោយការភ្ញាក់។

ពួកគេបានរកឃើញសត្វឆ្កែ ដំណើរការវិចារណញាណភាគច្រើន នៅក្នុងតំបន់រងនៃខួរក្បាលទាប និងបានស្គាល់ពីអត្ថន័យជាក់ស្តែង នៃពាក្យនៅតំបន់ស្រោមខួរក្បាល ដូចជាមនុស្ស។
លោក Anna Gábor អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Eötvös Loránd នៅក្រុង Budapest ប្រទេសហុងគ្រី និយាយថា ស្វែងយល់ពីភាពស្រដៀងគ្នានៃដំណើរការនិយាយ និងភាពខុសគ្នារវាងឆ្កែ និងខួរក្បាលរបស់មនុស្សអាចជួយច្រើន ក្នុងការស្វែងយល់អំពីជំហាននាំទៅដល់ការ លេចចេញនូវសម្តីក្នុងកំឡុងពេលវិវត្ត។

ប៉ុន្មានឆ្នាំកន្លងមកយើងបានរកឃើញថា ខួរក្បាលឆ្កែក៏ដូចជាខួរក្បាលរបស់មនុស្សដែរវិចារណញាណ និងអត្ថន័យពាក្យខុសគ្នាប៉ុន្តែ តើឋានានុក្រមក៏ស្រដៀងគ្នាដែរឬទេ? ដើម្បីស្វែងយល់យើងបានប្រើបច្ចេកទេស ពិសេសមួយ នៅពេលនេះយើងបានវាស់ពីរបៀប សកម្មភាពខួរក្បាលឆ្កែថយ ចុះចំពោះសកម្មភាពរំញោចម្តង ហើយម្តងទៀត៕ដោយ៖លី ភីលីព

Most Popular

To Top