ការសិក្សារបស់អ្នកស្រាវជ្រាវ Aerosolនៃប្រទេសស៊ុយអែតបាននិយាយថា ច្រៀងរីករាយថ្ងៃកំណើតប្រហែលជាល្អ សម្រាប់កំណត់ពេលវេលាត្រូវលាងដៃរបស់អ្នកចូលរួម ប៉ុន្តែការស្រាវជ្រាវថ្មីមួយបានបង្ហាញថា វាក៏អាចជាឳកាសសម្រាប់ការឆ្លងរាលដាលមេរោគ Covid-19 តាមដំណក់ទឹកតូចៗដែរ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
អ្នកស្រាវជ្រាវ Aerosol នៅសាកលវិទ្យាល័យ Lund ប្រទេសស៊ុយអែតបានសិក្សាពីបរិមាណភាគល្អិតបានបញ្ចេញនៅពេលយើងច្រៀង ហើយផលប៉ះពាល់នេះមានទៅលើការរីករាលដាលនៃ Covid-19 ។ ដើម្បីស្វែងយល់ថា តើភាគល្អិតវីរុសត្រូវបានបញ្ចេញនៅពេលយើងច្រៀង អ្នកស្រាវជ្រាវយកអ្នកចម្រៀង ដែលមានសុខភាពល្អចំនួន១២នាក់ និងមនុស្ស២នាក់មាន Covid-19 ច្រៀងនៅកន្លែតែមួយ។
ការសិក្សាបានបង្ហាញថា ការច្រៀងជាពិសេសសំឡេងខ្លាំងៗ និងព្យញ្ជនៈមាននៅក្នុងបទចម្រៀងដូចជា រីករាយថ្ងៃកំណើតបង្កការរាលដាលដំណក់ទឹកជាច្រើនចូលទៅក្នុងបរិយាកាសជុំវិញ។ អ្នកស្រាវជ្រាវនិយាយថា ប្រសិនបើអ្នកច្រៀងពាក់ម៉ាសមុខ និងកន្លែងហាត់ប្រាណអនុវត្តការឃ្លាតឆ្ងាយពីសង្គម និងអនុវត្តខ្យល់ចេញចូលបានល្អនោះហានិភ័យ ពីការច្រៀងអាចកាត់បន្ថយបានដែរ៕ ដោយ៖លី ភីលីព

