ព័ត៌មានអន្តរជាតិ

ចិន ទទួលបានជោគជ័យ ក្នុងការបាញ់បង្ហោះ ផ្កាយរណប ៩គ្រឿង ទៅកាន់ដងតារាវិថី

ុះចិន៖ ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ថា នៅថ្ងៃអង្គារនេះ ប្រទេសចិន បានទទួលជោគជ័យទាំងស្រុង ក្នុងការបាញ់បង្ហោះ ផ្កាយរណបចំនួន០៩គ្រឿង ទៅកាន់ដងតារាវិថី នៅឯសមុទ្រលឿង ។

ផ្កាយរណបចំនួន ០៩គ្រឿង ជាកម្មសិទ្ធិរបស់ក្រុម Jilin-1 Gaofen 03-1 បានបាញ់បង្ហោះឡើង តាមរយៈគ្រាប់រ៉ុក្កែត Long March-11 ដែលជាការបាញ់បង្ហោះ លើកដំបូងចេញពីសមុទ្ររបស់ប្រទេសចិន នៅវេលាម៉ោង ៩និង២៣នាទីព្រឹក ម៉ោងនៅប៉េកាំង ។

ផ្កាយរណបទាំងនោះ បានផលិតឡើង ដោយក្រុមហ៊ុនបច្ចេកវិទ្យាផ្កាយរណប Chang Guang Satellite Technology Co., Ltd. ។ ផ្កាយរណបចំនួន ០៣គ្រឿង ក្នុងចំណោម ផ្កាយរណបទំាងអស់ នឹងត្រូវប្រើប្រាស់ សម្រាប់ជាវីដេអូរូបភាព ហើយផ្កាយរណបមួយ ក្នុងចំណោមផ្កាយរណបទាំងនោះ មានភាពទាក់ទាញបំផុត របស់ប្រទេសចិន ដែលជាវីដេអូ ធ្វើការចែករំលែក ហៅថា Bilibili និងមួយផ្សេងទៀត សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ CCTV ។

ទន្ទឹមនឹងនេះដែរ ផ្កាយរណបចំនួន០៦គ្រឿង គឺជាអ្នកបញ្ជូនរូបភាពតាមផ្កាយរណប ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top