ព័ត៌មានអន្តរជាតិ

Apple​ ផ្តល់ជូន នូវសេវាកម្មសម្បទានិម្មិត នាឡិកាថ្មី ការជាវជាប្រចាំ និងផ្គត់ផ្គង់ដល់ការងារ ពីរោគរាតត្បាតពីផ្ទះ

រដ្ឋកាលីហ្វ័រញ៉ា ៖ ក្រុមហ៊ុន Apple Inc នឹងផ្តល់សេវាកម្មសម្បទា និម្មិតថ្មីមួយ និងការជាវទាំងអស់ របស់ក្រុមហ៊ុន Apple One ដោយផ្តោតលើការ បង្ហាញផលិតផល រដូវកាលវិស្សមកាល នៅលើសេវាកម្មដែលជាឆ្អឹងខ្នង នៃយុទ្ធសាស្ត្ររីកចម្រើន របស់ក្រុមហ៊ុន Apple ដើម្បីបំពេញចិត្តអតិថិជន ធ្វើការនៅផ្ទះអំឡុង ពេលការរាតត្បាត COVID-19ជាសកលយោងតាមការ ចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។

ក្រុមហ៊ុនApple ក៏បានណែនាំ Apple Watch Series 6 ស៊េរីថ្មីដែលត្រួតពិនិត្យអុកស៊ីសែនឈាម ដែលមានតម្លៃ៣៩៩ ដុល្លារនិង Apple Watch SE តម្លៃត្រឹម២៧៩ ដុល្លារ។ ប៉ុន្តែភាពច្របូកច្របល់នៃការ អាប់ដេតបន្ថែមទៅនឹងផ្នែករឹង និងតម្លៃនៃការជាវ ធ្វើឲ្យវិនិយោគិនខកចិត្ត ដោយភាគហ៊ុនរបស់ក្រុមហ៊ុន បានកើនឡើង ០,២ ភាគរយ។
កញ្ចប់ Apple One នឹងត្រូវចំណាយ១៥ ដុល្លារក្នុងមួយខែ សម្រាប់ផែនការបុគ្គល ឬ២០ ដុល្លារក្នុងមួយខែសម្រាប់ ផែនការគ្រួសារ និងរួមបញ្ចូលទាំង ទូរទស្សន៍តន្ត្រី និងហ្គេម។ Apple ក៏កំពុងផ្តល់ជូនកញ្ចប់មួយសម្រាប់ ៣០ ដុល្លារក្នុងមួយខែបន្ថែមព័ត៌មាន សេវាកម្មសម្បទានិងការផ្ទុកបន្ថែម ។

លោក Ben Bajarin អ្នកវិភាគសំខាន់សម្រាប់ផ្នែកទីផ្សារ របស់អតិថិជននៅក្រុមហ៊ុនស្រាវជ្រាវ Creative Strategies មានប្រសាសន៍ថា វាមានតម្លៃថ្លៃជាងអ្វី ដែលខ្ញុំបានគិតទៅទៀត។ អតិថិជនរបស់ Apple បានចំណាយ ១៥ ដុល្លារក្នុងមួយខែសម្រាប់ផែនការគ្រួសារ ទៅម៉ាស៊ីនមេមាតិកាមួយចំនួនរបស់ក្រុមហ៊ុន ។ គូប្រជែងតន្ត្រីស្ទ្រីមកំពូលៗ របស់ក្រុមហ៊ុន Apple គឺ Spotify Technology បានរិះគន់កញ្ចប់នេះដោយនិយាយថា Apple កំពុងរំលោភលើទីផ្សាលេចធ្លោរបស់ខ្លួនក្នុងការអនុគ្រោះដល់ Apple Music ។

ក្រុមហ៊ុន Spotify កំពុងបន្តរឿងក្តីប្រឆាំងនឹង Apple នៅសហភាពអ៊ឺរ៉ុប និងបាននិយាយជាមួយអាជ្ញាធរសហរដ្ឋអាមេរិក ដែលកំពុងស៊ើបអង្កេតក្រុមហ៊ុន ផលិតទូរស័ព្ទ iPhone គិតថ្លៃ ១០ ដុល្លារក្នុងមួយខែសម្រាប់សេវាកម្មផ្សាយ របស់ខ្លួនប្រកួតប្រជែងជាមួយ Apple ប៉ុន្តែនឹងមិនមានសិទ្ធិទទួល បានកញ្ចប់សេវាកម្មរបស់ Appleឡើយ៕ ដោយ៖លី ភីលីព

Most Popular

To Top