ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន កោតសរសើរពីឡុត ក្លាហាន ដែលស្ទាក់ដំណើរ យន្តហោះចិន

បរទេស ៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន នៅថ្ងៃអង្គារម្សិលមិញនេះ បានសរសើរទង្វើដ៏ក្លាហាន របស់ពីឡុតកងទ័ពអាកាស ដែលបានស្ទាក់ដំណើរ យន្តហោះចិនហោះចូលមកជិត កោះតៃវ៉ាន់ ស្របពេលេដែលកងទ័ព ប្រដាប់អាវុធខ្លួន ប្រារព្ធធ្វើសមយុទ្ធហាត់សម វាយបកទប់ទល់ការវាយប្រហាររបស់សត្រូវ។

ក្នុងខណៈធ្វើទស្សនកិច្ចមូលដ្ឋាន ទ័ពអាកាសដ៏ចម្បងមយនៅប្រជុំកោះ Penghu ស្ថិតក្នុងច្រកសមុទ្រតៃវ៉ាន់ ដែលខណ្ឌចែកតៃវ៉ាន់និងចិនដីគោកនោះ លោកស្រី ត្សៃ អ៊ីងវិន បាននិយាយប្រាប់ពីឡុត និងវិស្វករនានាថា លលោកស្រីដឹងពីទង្វើ ដ៏ក្លាហានរបស់ពួកគេ នៅពេលដែលស្ទាក់ និងបណ្ដេញយន្តហោះចិនឲ្យចេញ ។

គួរបញ្ជាក់ថា ភាពតានតឹងរវាងប្រទេស និងកោះកាន់លទ្ធិប្រជាធិបតេយ្យ ដែលទីក្រុងប៉េកាំងអះអាងកម្មសិទ្ធិថា ជាទឹកដីចិននោះ បានឡើងកម្តៅដល់កម្រិតខ្ពស់បំផុត ដោយយន្តហោះចម្បាំងរបស់តៃវ៉ាន់ បានចេញហោះហើរយ៉ាង ប្រញាប់ប្រញាល់ ស្ទាក់ដំណើរយន្តហោះចិន កាលពីសប្ដាហ៍មុន៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top