ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន ៖ សង្គ្រាមនុយក្លេអ៊ែរ មិនអាចឈ្នះបាននោះទេ ហើយក៏មិនត្រូវប្រយុទ្ធដែរ

យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានលើកឡើងថាសង្គ្រាមនុយក្លេអ៊ែរ មិនអាចឈ្នះបាននោះទេ ហើយក៏មិនត្រូវប្រយុទ្ធដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោកអគ្គលេខាធិការ បានឲ្យដឹងនៅក្នុងសាររបស់លោក នៅលើទិវាអន្តរជាតិថា“ ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នឹងប៉ះពាល់ដល់រដ្ឋទាំងអស់មានន័យថា រដ្ឋទាំងអស់មានទំនួល ខុសត្រូវក្នុងការធានាថាអាវុធប្រល័យ លោកមិនត្រូវបានប្រើប្រាស់ម្តងទៀតទេ ហើយត្រូវបានលុបចោល ទាំងស្រុងពីឃ្លាំងអាវុធជាតិ” ។

ប្រមុខនៃអង្គការសហប្រជាជាតិ បានបន្ដថាអំពាវនាវដល់រដ្ឋនានា ដែលមានអាវុធនុយក្លេអ៊ែរ ដើម្បីវិលត្រឡប់ទៅរកការសន្ទនា ពិតប្រាកដដោយស្មោះត្រង់ ដើម្បីស្តារការជឿទុកចិត្តឡើងវិញ និងកាត់បន្ថយហានិភ័យនុយក្លេអ៊ែរ និងចាត់វិធានការជាក់ស្តែង ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ។ សង្គ្រាមមិនអាចឈ្នះ បាននោះទេហើយក៏មិន ត្រូវធ្វើសង្គ្រាមដែរ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top