ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលឥណ្ឌា យល់ព្រមឱ្យពង្រាយមីស៊ីល Shaurya ដែលអាចវាយប្រហារ គោលដៅចម្ងាយ ៧៥០គីឡូ ក្នុងពេលមានជម្លោះជាមួយចិន

បរទេស៖ រដ្ឋាភិបាលឥណ្ឌា បានយល់ព្រមឱ្យមានការ ដាក់ពង្រាយមីស៊ីល Shaurya ដោយបាញ់ពីលើដី ផលិតនៅក្នុងស្រុក ចំពេលមានភាពតានតឹង តាមព្រំដែនជាមួយប្រទេសចិន នៅលើបន្ទាត់ត្រួតពិនិត្យជាក់ស្តែងនៅតំបន់ Ladakh។ នេះបើយោងតាមកាសែត Hindustan Times។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា កាំជ្រួចមីស៊ីលដែលត្រូវបានគេស្គាល់ថា ជាប្រព័ន្ធ version បាញ់ចេញពីលើដី ត្រូវបានបង្កើតឡើងដោយអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិ របស់ប្រទេសឥណ្ឌា (DRDO) ។

ជាមួយនឹងសមត្ថភាពផ្ទុកក្បាលគ្រាប់ ដោយផ្ទុកបន្ទុកដល់ទៅមួយតោននោះ, មីស៊ីលនេះ អាចវាយប្រហារ គោលដៅបានចម្ងាយ ៧៥០ គីឡូម៉ែត្រ។ វាអាចធ្វើដំណើរក្នុងល្បឿន ដែលមានសម្មតិកម្ម – ក្នុងល្បឿនលឿនជាងសំឡេង ៦ ដងនិងឈានដល់កម្ពស់ ៤០ គីឡូម៉ែត្រ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top