ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រប្រចាំ រដ្ឋាភិបាលអាមេរិកបញ្ជាក់ ពីពេលច្បាស់លាស់ ដែលវ៉ាក់សាំងកូវីដ១៩ នឹងអាចប្រើប្រាស់បាន

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា លោកសាស្ត្រាចារ្យ Dr. Anthony Fauci បានបញ្ជាក់យ៉ាងច្បាស់ ហើយថាវ៉ាក់សាំងកូវីដ១៩
នឹងអាចបង្ហាញខ្លួនជាផ្លូវការ និងប្រើប្រាស់បានក្នុងប្រទេសអាមេរិក នៅត្រឹមចុងឆ្នាំនេះ។

លោកសាស្ត្រាចារ្យ Fauci ត្រូវបានគេស្គាល់ថាជាអ្នកវិទ្យាសាស្ត្រដ៏ល្បី របស់រដ្ឋាភិបាលអាមេរិក ហើយលោកបានថ្លែងប្រាប់ ទៅកាន់ក្រុមអ្នកសារព័ត៌មាន BBC ថាកញ្ចប់
វ៉ាក់សាំងក្នុងចំនួនកំណត់មួយ នឹងត្រូវប្រគល់ទៅឲ្យក្រុមមនុស្ស ដែលមានសិទ្ធអទិភាព ដើម្បីទទួលបានវាហើយជឿជាក់ថា ការចែកចាយនឹងធ្វើឡើង យ៉ាងហោចណាស់ជាច្រើន
ខែរហូតដល់ដើមឆ្នាំ២០២១ ។

ទោះបីជាយ៉ាងណាក្តីលោក Fauci មិនបានបញ្ជាក់បន្ថែមទេថា តើវ៉ាក់សាំងនោះនឹងត្រូវបន្តចែកចាយ ទៅកាន់មនុស្សទូទៅក្នុងពេលណាឡើយ ហើយក៏មិនបានបញ្ជាក់
ច្បាស់អំពីព័ត៌មានលំអិត ពីក្រុមហ៊ុនឬឈ្មោះវ៉ាក់សាំងនោះដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top