ព័ត៌មានអន្តរជាតិ

ទីបញ្ជាការយុទ្ធសាស្ត្រអាមេរិក បញ្ចប់ប្រតិបត្តិការរួមគ្នាសកល និងសមយុទ្ធត្រៀមខ្លួន

បរទេស៖ ទីបញ្ជាការយុទ្ធសាស្ត្រ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាស នូវការបញ្ចប់បានយ៉ាងជោគជ័យ នៃសមយុទ្ធប្រចាំឆ្នាំ ឈ្មោះ Global Thunder 21 ដែលមានការចូលរួម ដោយបុគ្គលិកយោធាជាង ១៥០.០០០នាក់ នៅថ្ងៃពុធសប្ដាហ៍នេះ។

សមយុទ្ធបញ្ជាការ និងត្រួតពិនិត្យ មានរយៈពេល៩ថ្ងៃនោះ គឺផ្តោតសំខាន់ លើសេណារីយ៉ូហ្វឹកហាត់ជាក់ស្តែង សម្រាប់ការត្រៀមលក្ខណៈ បែបនុយក្លេអ៊ែ របស់កងកម្លាំងសហរដ្ឋអាមេរិក នៅជុំវិញពិភពលោក របស់ប្រទេសជាសម្ព័ន្ធមិត្ត និងអង្គការជាដៃគូនានា។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងាសារព័ត៌មាន UPI នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីប្រកាសព័ត៌មាន មន្ត្រី USSTRATCOM មួយរូបបាននិយាយថា សមយុទ្ធនេះ ត្រូវបានគេរចនាធ្វើឡើង ដើម្បីទប់ទល់និងធ្វើឲ្យបរាជ័យ ដល់ការវាយប្រហារយុទ្ធសាស្ត្រណាមួយ មកលើសហរដ្ឋអាមេរិក៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top