ព័ត៌មានអន្តរជាតិ

Jack Ma នឹងក្លាយជាបុគ្គល មានជាងគេក្នុងលោកលំដាប់ទី១១ ដោយសារក្រុមហ៊ុនលុយកាក់មួយ

សហ​ស្ថាបនិក​ក្រុមហ៊ុន Alibaba Group លោក Jack Ma រំពឹង​ថា ​នឹង​ឡើង​ឈរ​លើ​តំណែង​លេខ​ ១១​ លើ​បញ្ជី​បុគ្គលិក​ មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​ ក្នុង​លោក​របស់​ទស្សនាវដ្ដី Bloomberg។

ការ​រំពឹង​ទុក​នេះ ​គឺ​ក្រោយ​ពី​ក្រុមហ៊ុន Ant Group ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ ផ្នែក​ហិរញ្ញវត្ថុ​មួយ​របស់ Alibaba Group នឹង​មាន​តម្លៃ​ហ៊ុន​ថ្លៃ​បំផុត​ ពេល​ប្រកាស​ដាក់​លក់​ហ៊ុន​ជា​សាធារណៈ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

លោក Jack Ma មាន​កាន់​កាប់​ចំណែក​ភាគហ៊ុន ៨,៨% ក្នុង​ក្រុមហ៊ុន Ant Group ដែល​គិត​ជា​ទឹក​ប្រាក់​គឺ​​អាច​ស្មើ​នឹង ២៧,៤​ពាន់​លាន​ដុល្លារ។ តម្លៃ​នៃ​ចំណែក​ភាគហ៊ុន​នេះ​ នឹង​ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​សរុប​របស់​លោក Jack Ma កើន​ឡើង​ដល់ ៧១,១​ពាន់​លាន​ដុល្លារ អាច​ក្លាយ​ ជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី​ ១១៕ ប្រភព៖ sabay

Most Popular

To Top