ព័ត៌មានអន្តរជាតិ

ជប៉ុននឹងសាងសង់ប្រព័ន្ធថែទាំ មិនធ្លាប់មានពីមុន ជាមួយ AI ផ្ទុកទិន្នន័យកម្រិតច្រើនបំផុត

តូក្យូ ៖ គម្រោងដែលឧបត្ថម្ភថវិកា ដោយរដ្ឋាភិបាលជប៉ុន នៃការអភិវឌ្ឍប្រព័ន្ធថែទាំព្យាករណ៍ ដំបូងបង្អស់របស់ពិភពលោក សម្រាប់រោងចក្រឧស្សាហកម្ម នឹងប្រើបច្ចេកវិទ្យា ស៊ើបការណ៍សម្ងាត់ និងបច្ចេកវិទ្យាជឿនលឿន ដើម្បីរក្សាទុកទិន្នន័យប្រកបដោយសុវត្ថិភាព និងផ្តោតលើអ្នកប្រើប្រាស់យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ។

មូលនិធិ IOTA ជាអង្គការមិនរកប្រាក់ចំណេញ មានមូលដ្ឋាន នៅប្រទេសអាល្លឺម៉ង់ បាននិយាយថា វាត្រូវបានគេជ្រើសរើសជាដៃគូ នៅក្នុងគម្រោង ផ្តល់មូលនិធិដោយអង្គការ អភិវឌ្ឍន៍ថាមពល និងឧស្សាហកម្មថ្មីរបស់ជប៉ុន ដែលជាទីភ្នាក់ងារស្រាវជ្រាវ និងអភិវឌ្ឍន៍ជាតិដែលប្រតិបត្តិការ នៅក្រោមក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្ម និងឧស្សាហកម្ម។
គម្រោងដែលព្យាយាមពង្រឹងភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នឹងបង្កើនប្រសិទ្ធភាពប្រព័ន្ធគ្រប់គ្រងទីតាំង ត្រូវបានដាក់ពង្រាយនៅក្នុង រោងចក្រថាមពលឧស្សាហកម្មគីមីឥន្ធនៈ និងរោងចក្រចម្រាញ់ប្រេងនៅទូទាំង ប្រទេសជប៉ុនតាមរយៈការជីកយកទិន្នន័យថែទាំ និងប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីព្យាករណ៍នៅពេលត្រូវ ការត្រួតពិនិត្យ ។

គម្រោងនេះមានគោលបំណងផ្លាស់ប្តូរទិន្នន័យ ទៅជាប្រព័ន្ធទិន្នន័យវិមជ្ឈការ ដោយប្រើប្រាស់សេវាកម្មដឹកទំនិញ ចែកចាយរបស់ IOTA ហៅថា Tangle ខណៈប្រព័ន្ធ AI ត្រូវបានគេរំពឹងថានឹងជំនួសវិស្វករ ចំពេលដែលកម្លាំងពលកម្មកំពុងធ្លាក់ចុះ ៕ដោយ៖លី ភីលីព

Most Popular

To Top