ព័ត៌មានអន្តរជាតិ

គណិតវិទូ៖ អ្នកអានត្រូវភ្ជាប់អាម្មណ៍ លើសៀវភៅ ‘Game of Thrones’ ទោះបីជាមានតួអក្សរចំនួន ២០០០ ក៏ដោយធ្វើឲ្យយើងស្ថិតពិភពពិតៗ

អង់គ្លេស៖ការសិក្សាថ្មីមួយ បានរកឃើញថា ទោះបីជាអ្នកអានចាប់អារម្មណ៍ នឹងរឿងជាប់ពាក់ព័ន្ធនាគ ការប្រយុទ្ធដ៏គួរឲ្យខ្លាច និងពិធីអាពាហ៍ពិពាហ៍ក្រហម ដែលមិនអាចបំភ្លេចបាន នៅក្នុងសៀវភៅរឿង ‘A Song of Ice and Fire’ នៃការច្នៃប្រឌិតក៏ដោយ ព្រោះរឿងប្រលោមលោក មានភាពប្រាកដនិយម ជាងអ្វីដែលពួកគេបានដឹកនាំ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

គណិតវិទូមកពីចក្រភពអង់គ្លេស និងអៀរឡង់បានវិភាគសៀវភៅចំនួន ៥ ក្បាលត្រូវបានប្រើ ដើម្បីបង្កើតកម្មវិធី ‘Game of Thrones’ ដែលពេញនិយម ហើយបានរកឃើញថា George R R. Martin បានសរសេរទំនាក់ទំនង និងអន្តរកម្មស្រដៀងនឹងអ្វី ដែលយើងធ្លាប់មាននៅក្នុងពិភពពិត។

មានតួអក្សរមានឈ្មោះជាង ២,០០០ នៅក្នុងសៀវភៅ ដែលមានទំនាក់ទំនង ជាង ៤១,០០០ ដងដែលពីមួយជំពូកទៅមួយជំពូក ត្រូវនឹងខួរក្បាល យើងមានសមត្ថភាពគ្រប់គ្រង។ ជំពូកទាំងនេះ ក៏ត្រូវបានសរសេរចេញពីទស្សនៈរបស់តួអង្គផ្សេងៗគ្នា ហើយអត្ថបទនីមួយៗរួមមាន ទំនាក់ទំនងប្រហែល ១៥០ ជាចំនួន ដែលមិនផ្ទុកលើសពីខួរក្បាលមនុស្ស។

ទោះបីជាការស្លាប់គួរឲ្យតក់ស្លុត ហាក់ដូចជាកើតឡើង ដោយចៃដន្យពេញមួយរឿងក៏ដោយ ការសិក្សានេះបង្ហាញថា ពួកគេយល់ច្បាស់ពីលំដាប់ ដែលមិនមែនជាកាលប្បវត្តិ នៃព្រឹត្តិការណ៍នៅក្នុងជីវិតរបស់យើង៕ ដោយ៖លី ភីលីព

Most Popular

To Top