ព័ត៌មានអន្តរជាតិ

កងកម្លាំងអវកាសអាមេរិក គូសបង្ហាញពីការអនុវត្ត និងអាទិភាពនានា

បរទេស៖ ផែនការមានចំនួន១៦ទំព័រ ដែលសរសេរឡើង ដោយប្រធានកងកម្លាំងអវកាស សហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ John Raymond ដើម្បីគូសបង្ហាញពីការអនុវត្ត លើការគ្រប់គ្រង សាខាយោធាអាមេរិកថ្មីនោះ គឺត្រូវបានគេបង្ហាញ នៅថ្ងៃចន្ទសប្ដាហ៍នេះ។

មន្ត្រីកងកម្លាំងអវកាសអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយថា ផែនការ “ប្រធានការណែនាំផែនការ នៃប្រតិបត្តិការអវកាស” នោះ គឺមគ្គុទ្ទេសផ្លូវការមួយ ចំពោះចក្ខុវិស័យរបស់លោក John Raymond សម្រាប់កងកម្លាំងអវកាស និងផ្តល់ឲ្យនូវទម្រង់ការងារ សម្រាប់ការគ្រប់គ្រង អាទិភាពនិងអត្តសញ្ញាណរបស់វា។

គួរបញ្ជាក់ថា សាខាយោធាថ្មី របស់សហរដ្ឋអាមេរិកនេះ គឺត្រូវបានរៀបចំបង្កើតឡើងដំបូង នៅក្នុងឆ្នាំ២០១៩ ជាផ្នែកនៃកងកម្លាំង ទ័ពអាកាសសហរដ្ឋអាមេរិក នៅមុនពេលបង្កើតវាជាផ្លូវការ ថាជាសាខាទី៦ របស់យោធាសហរដ្ឋអាមេរិកក្នុងខែធ្នូ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top