ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន IBM និងក្រុមហ៊ុនផ្សេងទៀត ធ្វើការសាកល្បង វ៉ាលី AI សម្រាប់មនុស្សពិការភ្នែក

តូក្យូ ៖ ក្រុមហ៊ុនមួយក្នុង ចំណោមក្រុមហ៊ុនចំនួន ៥ រួមទាំងអង្គភាពជប៉ុន នៃក្រុមហ៊ុន IBM Corp បច្ចុប្បន្នកំពុងបង្កើតវ៉ាលីប្រព័ន្ធ AI ដើម្បីជួយដល់មនុស្សភ្នែកខ្សោយ សម្រាប់ការធ្វើដំណើរម្នាក់ឯង ដោយការធ្វើតេស្តិ៍ នៃគំរូនៅព្រលានយន្តហោះ ក្នុងប្រទេសជប៉ុនកាលពីដើមខែ នេះយោងតាមការ ចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

យោងតាមក្រុមហ៊ុនបានឲ្យដឹងថា មនុស្សយន្តរុករកខ្នាតតូច ដែលអាចរៀបចំផែនការផ្លូវដ៏ប្រសើរបំផុត ទៅកាន់គោលដៅមួយដែលផ្អែក លើទិន្នន័យទីតាំង និងទិន្នន័យរបស់អ្នកប្រើប្រាស់ បានប្រើឧបករណ៍ចាប់សញ្ញាជាច្រើន ដើម្បីវាយតម្លៃជុំវិញកន្លែង និងមុខងាររបស់ AI ដើម្បីចៀសវាងការប៉ះទង្គិច ។

សម្រាប់ការពិសោធន៍សាកល្បង បានធ្វើឡើងនៅថ្ងៃទី ២ ខែវិច្ឆិកា វ៉ាលីAI អាចរុករកខ្លួនដោយជោគជ័យ ទៅកន្លែងបញ្ជរការចាកចេញរបស់ All Nippon Airways បន្ទាប់ពីទទួលបានការបញ្ជា ពីក្រុមហ៊ុន Chieko Asakawa ដែលជាមនុស្សពិការ ភ្នែកមើលមិនឃើញ របស់ក្រុមហ៊ុន IBM ត្រួតពិនិត្យការអភិវឌ្ឍផលិតផល។

ភ្លាមៗនៅពេល នាងបានផ្តល់ បញ្ជាតាមរយៈស្មាតហ្វូនរបស់នាងម៉ូទ័រដែលភ្ជាប់ទៅនឹងវ៉ាលីបានមកដល់ហើយ ដោយប្រព័ន្ធ AI ផ្តល់ការណែនាំជាសំឡេង នៅពេលវាឈប់ ដោយស្វ័យប្រវត្តិទ្វារ ហើយបានបញ្ចៀសមនុស្ស ។ វ៉ាលីតូចល្មមអាចដឹកតាមជើងហោះហើរ នៅពេលដឹកឥវ៉ាន់ក៏អាចចង្អុលបង្ហាញ ទិសដៅនៃការធ្វើដំណើរតាមរយៈការ ផ្តល់យោបល់ទាក់ទង តាមរយៈចំណុចទាញរបស់វា ៕ដោយ៖លី ភីលីព

Most Popular

To Top