ព័ត៌មានអន្តរជាតិ

ឆ្នាំ២០២០ មិនធ្វើឲ្យមានការ ភ័យរន្ធត់ ៖ សត្វអន្សងយក្ស ពីអាហ្សង់ទីន កំពុងលុកលុយ អាមេរិកខាងត្បូង

អាមេរិក ៖ អំបូរសត្វបង្គួយ ដែលមានទំហំប៉ុនសត្វឆ្កែ វាលុកលុយអាមេរិក គឺសត្វអន្សងអាហ្សង់ទីន ដែលកំពុងរាតត្បាត នេះត្រូវបានគេរកឃើញនៅ South Carolina, Texas, Alabama និង Louisiana បន្ទាប់ពីបានឃើញដំបូង នៅរដ្ឋផ្លរីដាកាលពីប៉ុន្មានខែមុន នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

សត្វអន្សងអាហ្សង់ទីន ដែលមានពណ៌ខ្មៅ និងសមួយក្បាលនេះ មានប្រវែងដល់ទៅ ៤ ហ្វីតត្រូវបានគេប្រទះឃើញនៅរដ្ឋផ្លរីដា ជាយូរមកហើយដោយមានវត្តមាន នៅ Georgia Cropping នៅខែឧសភា ។ ឥ ឡូវនេះសត្វល្មូន ដែលមានទំហំប៉ុនសត្វឆ្កែ ត្រូវបានគេរាយការណ៍ថា កំពុងដើរនៅរដ្ឋ South Carolina រដ្ឋ Alabama រដ្ឋ Louisiana និងនៅឆ្ងាយដូចជារដ្ឋ Texas ។

ទោះបីសត្វអន្សង មិនត្រូវបានគេចាត់ទុកថា ជាការគំរាមកំហែងដល់មនុស្សក៏ដោយ ក៏ជាប្រភេទសត្វសាហាវដែរ នេះមានន័យថា វាអាចបំផ្លាញទាំងដំណាំកសិកម្ម និងពងរបស់សត្វអណ្តើក សមុទ្រជិតផុតពូជ និងប្រភេទសត្វដទៃទៀត ។

សត្វអន្សងត្រូវបាននាំយកទៅ ក្នុងសហរដ្ឋអាមេរិកជាសត្វចិញ្ចឹម ហើយបានធំធាត់ក្នុងព្រៃ បន្ទាប់ពីបានរួចផុតពីការជាប់ឃុំឃាំង ឬត្រូវបានដោះលែងដោយម្ចាស់ ។ អ្នកជំនាញផ្នែកអេកូឡូស៊ី អាមីយូ ខេលអាដាមបានប្រាប់ National Geographic ថា សត្វមានជាង ៧៩.០០០ ក្បាលរស់នៅផ្ទាល់ត្រូវបាននាំចូល ពីអាមេរិកខាងត្បូងចន្លោះឆ្នាំ ២០០០ និង ២០១០ ៕ដោយ៖លី ភីលីព

Most Popular

To Top