ព័ត៌មានអន្តរជាតិ

វ៉ាក់សាំងចិន មកដល់ប្រទេស ឥណ្ឌូនេស៊ី ក្នុងលក្ខខណ្ឌយ៉ាងល្អ និងសុវត្ថិភាពបំផុត

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា វ៉ាក់សាំងរបស់ប្រទេសចិន ដែលបានធ្វើដំណើរ តាំងតែពីប្រទេសចិន មកដល់
ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេអះអាងថា មានលក្ខខណ្ឌល្អ និងសុវត្ថិភាពដូចការរំពឹងទុក។

ការប្រកាសដែលត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃប្រទេសឥណ្ឌូនេស៊ី លោក Terawan Agus Putranto បានបញ្ជាក់ទៀតថា
ការត្រួតពិនិត្យ បានប្រព្រឹត្តទៅយ៉ាងឥតខ្ជោះ ហើយរកឃើញថា វ៉ាក់សាំងទាំងអស់ គឺស្ថិតក្នុងភាពល្អ មិនមានរងការប៉ះពាល់ ឬទង្គិចអ្វីឡើយទាំងសីតុណ្ហភាព
ផងគឺស្របទៅតាម ដំណើរការស្តង់ដា ។

ប្រភពដដែលបានសរសេរទៀតថា ឃ្លាំងផ្ទុកដែលអាចទទួលស្តុកវ៉ាក់សាំង សរុបចំនួន១,២លានដូស គឺត្រូវបានរៀបចំរួចជាស្រេចហើយវា នឹងត្រូវចែកចាយទៅកាន់
តំបន់អទិភាពមួយចំនួនក្នុងប្រទេសមុន ពេលដែលអាចបន្តចែកចាយទៅកាន់ស្រុកខណ្ឌ និងក្រុងផ្សេងទៀតតាមផែនការ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top