ព័ត៌មានអន្តរជាតិ

គណៈរដ្ឋមន្ត្រីជប៉ុន អនុម័តទឹកប្រាក់៣,៧ពាន់លានដុល្លារ ដើម្បីចំណាយសង្គ្រោះបន្ទាន់ ទប់ទល់នឹងជំងឺកូវីដ១៩

ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ថា កាលពីថ្ងៃសុក្រម្សិលមិញនេះ គណៈរដ្ឋមន្ត្រីជប៉ុន បានអនុម័តទឹកប្រាក់៣,៧ពាន់លានដុល្លារ អាមេរិក នៅក្នុងការចំណាយសង្គ្រោះបន្ទាន់ ដែលជាមូលនិធិទ្រទ្រង់ ដល់ការទប់ទល់នឹងការឆ្លង រាតត្បាតជំងឺកូវីដ១៩ ។

ការប្រើប្រាស់ទឹកប្រាក់សង្គ្រោះ គឺមានចំនួន៣១១.៩៣ពាន់លានយ៉េន ស្មើនឹង២,៩៩ពាន់លានដុល្លារអាមេរិក ហើយរដ្ឋាភិបាលជប៉ុន នឹងជំទាស់ទៅនឹងការបន្ថែម ពេលសម្រាប់យុទ្ធនាការ “ទៅដើម្បីធ្វើដំណើរកម្សាន្ត” ដែលនឹងត្រូវបញ្ចប់ នៅចុងខែមករា សម្រាប់រយៈពេល០៥ខែបន្ថែមទៀត ដើម្បីជំរុញឲ្យវិស័យទេសចរណ៍ របស់ជប៉ុន ប្រសើរឡើង និងជួយបង្កើនសន្ទុះសេដ្ឋកិច្ច ។

រដ្ឋាភិបាល នឹងប្រើប្រាស់ថវិកាចំនួន ៧៣,៦៩ពាន់លានយ៉េន ស្មើនឹង៧០៨.១១លានដុល្លារអាមេរិក ដើម្បីផ្តល់ប្រាក់ចំណូលសម្រាប់អ្នកមាន ឳពុកម្តាយតែម្នាក់ ដោយគាំទ្រដល់ផ្នែកហិរញ្ញវត្ថុ ។ សរុបទឹកប្រាក់១១.៥ទ្រីលានយ៉េន ស្មើនឹង១១០.៤៩ពាន់លានដុល្លារអាមេរិក រៀបចំសម្រាប់ការបន្ថែមខ្ទង់ ថវិការបស់ខ្លួនចំនួន២ សម្រាប់ឆ្នាំសារពើពន្ធ២០២០ និងរហូតដល់ឆ្នាំក្រោយត្រឹមខែមីនា ដោយផ្តោតសំខាន់លើការធ្លាក់ចុះ នៃសេដ្ឋកិច្ចដែលរង ផលប៉ះពាល់ពីជំងឺឆ្លងរាតត្បាត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top