ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលជប៉ុន ផ្តល់កិច្ចសន្យាជាង១០០ រយៈពេល១០ឆ្នាំ ដល់ក្រុមមិនស្វែងរកប្រាក់ ចំណេញជាប់ទាក់ទង Dentsu

តូក្យូ ៖ យោងតាមទិន្នន័យ របស់រដ្ឋាភិបាល ក្នុងការរៀបចំសមាជិកសភា ប្រឆាំងមួយចំនួន និយាយថា រដ្ឋាភិបាលជប៉ុន បានផ្តល់កិច្ចសន្យាជាង១០០ ក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ ដល់ក្រុមមិនស្វែងរកប្រាក់ចំណេញ ចំនួន២ ដែលបង្កើតឡើង ដោយក្រុមហ៊ុនDentsu Inc និងបានលាក់តួនាទីរបស់ក្រុមហ៊ុន ផ្សាយពាណិជ្ជកម្ម ក្នុងការឈ្នះមូលនិធិសាធារណៈយោង តាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។

យោងតាមការលាតត្រដាងជាសាធារណៈ របស់ក្រសួងរដ្ឋាភិបាល និងទិន្នន័យ ដែលផ្តល់ដោយក្រសួង ទាំងនោះទៅសភាជប៉ុនថា កិច្ចសន្យាដែលមានចាប់ពីការគ្រប់គ្រង គម្រោងលើកកម្ពស់វិស័យទេសចរណ៍ ដល់ការចែកចាយមូលនិធិសង្គ្រោះ មេរោគឆ្លងវីរុសនេះមានតម្លៃយ៉ាង ហោចណាស់ ១,៦ ពាន់លានដុល្លារ។

យោងតាមរបាយការណ៍ របស់រដ្ឋាភិបាលថា Dentsu Inc បានទទួលទឹកប្រាក់យ៉ាងតិច ១,២ ពាន់លានដុល្លារ ជាអ្នកម៉ៅការបន្តដល់ក្រុមមិន រកប្រាក់ចំណេញទាំង ២ នេះ ហើយកិច្ចសន្យាជាច្រើន ត្រូវបានផ្តល់ ជូននៅក្នុងការដេញថ្លៃ មិនប្រកួតប្រជែង ។

Dentsu មានមូលដ្ឋាននៅទីក្រុងតូក្យូ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយគណបក្ស ប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច របស់លោកនាយករដ្ឋមន្ត្រី Yoshihide Suga ។ វាជាផ្នែកមួយនៃក្រុមហ៊ុន Dentsu Group Inc ដែលជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុន មានឥទ្ធិពលបំផុតរបស់ប្រទេសជប៉ុន ៕
ដោយ៖លី ភីលីព

Most Popular

To Top